ព័ត៌មានទាន់ហេតុការណ៍៖

ជក់ថ្នាំញៀនដល់កម្រិតកាប់បងស្រីនិងបងថ្លៃប្រុសស្លាប់រួចរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគេ សង្ស័យថាជក់ថ្នាំញៀនរហូតខូចប្រព័ន្ធ ប្រសាទបានកាប់បងស្រីបង្កើត និងបងថ្លៃ ប្រុសបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមរួចរត់គេចខ្លួនបាត់តែម្តង។ ករណីនេះបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៧ នៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយករណីនេះត្រូវបានលោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានដាក់បញ្ជាឲ្យកម្លាំងនគរបាលជំនាញតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស តាមច្បាប់ ។

លោកអធិការស្រុកកំពង់ត្រឡាចបានឲ្យដឹងថា បងថ្លៃប្រុសដែលត្រូវជនដៃដល់សម្លាប់ឈ្មោះ សោម កែវ ហៅឆន អាយុ ៥៣ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងប្រពន្ធត្រូវជាបងបង្កើនជនដៃដល់ត្រូវបានសម្លាប់ដែរនោះឈ្មោះ ម៉ុន ចាន់ថន អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។ ចំណែកជនដៃដល់ឈ្មោះ ម៉ុន តាអូន អាយុ៣៣ឆ្នាំ សមត្ថកិច្ចបាន និងកំពុងតាមចាប់ខ្លួន ។

បើតាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់បានកាប់ទៅលើបងថ្លៃប្រុសឃើញដូច្នេះប្រពន្ធជនរងគ្រោះត្រូវជាបងស្រីបង្កើតជនដៃដល់បាន រត់ទៅឲ្យអ្នកជិតខាងជួយ។ ក៏ប៉ុន្តែដោយសារផ្ទះជនរងគ្រោះនៅឆ្ងាយពីគេឯងហើយ អ្នកដែលនៅគេក្បែរជាស្ត្រីទើបឆ្លងទន្លេ ទើបប្រពន្ធជនរងគ្រោះភ័យពេករត់ត្រឡប់មករកប្ដីវិញក៏ត្រូវជនដៃដល់ជាប្អូនបង្កើតកាប់ឲ្យស្លាប់ទាំង២នាក់តែម្តង ។

បើតាមប្រភពពីអ្នកភូមិបានឲ្យដឹងថា កន្លងទៅជនដៃដល់ខាងលើនេះធ្លាប់បានដេញកាប់គេឯងក្នុងភូមិម្តងជាពីរដងមកហើយ ដោយសារតែជននេះធ្លាប់ជក់ថ្នាំ រហូតមានជំងឺវិកលចរិតហើយនៅថ្ងៃកើតហេតុខាងលើ គ្រាដែលជនរងគ្រោះប្ដីប្រពន្ធកំពុងតែសម្រាកទំនងជាជនវិកលចរិត វង្វេងវង្វាន់ក៏កាប់ទៅលើបងថ្លៃប្រុសនិងប្រពន្ធស្លាប់បែបនេះតែម្តង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត កំពង់ឆ្នាំងបាននឹងកំពុងតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវ ច្បាប់ ។

ចំពោះករណីឃាតកម្មខាងលើនេះផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះនគរវត្តនិង បន្តនៅលេខក្រោយក្រោយពីសមត្ថកិច្ច ចាប់ខ្លួនជនដៃដល់ ៕ ចន្ថា

w4

a b c fe


ចែករំលែក៖