ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់យកឈ្នះរៀងៗខ្លួននៅក្នុងសង្គ្រាម

ចែករំលែក៖

កន្លងមករុស្ស៊ីបានបង្កើតឡើងវិញ សាជាថ្មីនូវ «រថភ្លើងបរមាណូ» ដែលមានសមត្ថភាពអាចធ្វើដំណើរបាន២.៤០០គីឡូម៉ែត្រក្នុងមួយថ្ងៃ ដោយនាំទៅជាមួយនូវឃ្លាំងអាវុធបរមាណូនិងកាំជ្រួចមីស៊ីល តម្រង់ទៅលើប្រទេសលោកខាងលិចនិងសហរដ្ឋអាមេរិក។

ក្រុមអ្នកឯកទេសព្យាករថា «រថភ្លើង បរមាណូ»នឹងដាក់ឲ្យដំណើរការក្នុងជួរកងទ័ព រុស្ស៊ីក្នុងអំឡុងឆ្នាំ២០១៨-២០២០។ បណ្តាប្រទេសលោកខាងលិចបានបង្ហាញការព្រួយបារម្ភថា អាវុធនៅលើរថភ្លើងទាំងនោះគឺជាសញ្ញានៃការចាប់ផ្តើមសង្គ្រាមលោកលើកទី៣។ គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ក្រុមចារកម្មលោកខាងលិច។ ពួកគេមិនអាចបញ្ចេញឲ្យដឹងថាទាំងនោះជារថភ្លើងដឹកទំនិញឬ រថភ្លើងបរមាណូនោះឡើយ។

ate

នៅអំឡុងពេលចុងក្រោយនៃសង្គ្រាមត្រជាក់ រុស្ស៊ីបានបង្កើតរថភ្លើងបរមាណូ ដោយនៅទីនោះមាន កាំជ្រួចមីស៊ីលឆ្លង ទ្វីបបំពាក់ក្បាលគ្រាប់បរមាណូផង។ ទីតាំង នៃការធ្វើចរាចរណ៍របស់រថភ្លើងបរមាណូខាងលើត្រូវផ្លាស់ប្តូរគ្រប់ពេលវេលា និង បំពាក់ឧបករណ៍បំបាំងកាយផងដែរ។

រថភ្លើងខាងលើនិងកាំជ្រួចមីស៊ីល ត្រូវបានបិទបាំងដូចជារថភ្លើងដឹកអ្នកដំណើរឬដឹកទំនិញ ដោយយន្តហោះស៊ើបការណ៍នៅលើអាកាសឬផ្កាយរណបមិនអាចមើលដឹងឡើយ សូម្បីតែសម្ភារត្រួតពិនិត្យនៅលើដីក៏ពិបាកដឹងដែរ។

ate (3)

ឃ្លីបវិដេអូ បានបង្ហាញឲ្យឃើញថា រថភ្លើងអាចឈប់នៅតាមផ្លូវធ្វើដំណើរ ហើយក្នុងរយៈពេលប៉ុន្មាននាទីអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រប់បរមាណូទៅកាន់គោលដៅបានគ្រប់ពេល។រថភ្លើងនីមួយៗអាចបំពាក់ប្រព័ន្ធមីស៊ីល Barguzin ដែលមានមីស៊ីល៦ដើម ប្រភេទ RS-24 «Yars» ប្រភេទមីស៊ីលខាងលើអាចបំពាក់ក្បាលគ្រាប់បរមាណូដែលមានកម្លាំង បំផ្លាញ ២៥០គីឡូតុន និងរយៈចម្ងាយ បាញ់មានរហូតដល់១០.៩០០គីឡូម៉ែត្រ ។

ក្នុងពេលជាមួយគ្នានោះ អ្នកឯកទេស សន្តិសុខរបស់រុស្ស៊ីលោក Viktor Mark owski បានប្រកាសថា គម្រោង Barguzin នឹងក្លាយទៅជាសុបិនអាក្រក់សម្រាប់ចារកម្មលោកខាងលិច ដោយសារតែវាដូចទៅនឹងរថភ្លើងដឹកអ្នកដំណើរនិងទំនិញ។

U.S. Army Spcs. Shawn Taylor and Justin Lewis, both with Charlie Company, 1st Battalion, 17th Infantry Regiment, prepare to launch 60 mm mortars from a combat outpost in Arghandab, Afghanistan, Nov. 30, 2009. The Army operates from combat outposts to add flexibility to operations in their sectors. (U.S. Air Force photo by Tech. Sgt. Francisco V. Govea II/Released)

លោក Viktor Markowski បាន បញ្ជាក់ថា ក្នុងសម័យសង្គ្រាមត្រជាក់ អាមេរិកក៏បានផ្តោតទៅលើការផលិត រថភ្លើងបរមាណូនោះដែរ ប៉ុន្តែក្រោយមក បានបោះបង់ចោល ដោយសារតែអាមេរិកមិនទទួលបានជោគជ័យដូចជាគម្រោង របស់សហភាពសូវៀត។

លោកបន្តទៀតថា គម្រោងរបស់សហភាពសូវៀតពេលដំបូងគឺផលិត រថភ្លើង ១២ខ្សែ បំពាក់ក្បាលគ្រាបបរមាណូ ដោយរថភ្លើងនីមួយៗបានបំពាក់កាំជ្រួចមីស៊ីល៣ដើម ។ រថភ្លើងទាំងនោះនឹងត្រូវធ្វើចរា ចរណ៍នៅតំបន់ Kortroma,Krasnoyarsk និង Perm ។

ក្រោយពេលសហភាពសូវៀតដួលរលំ គម្រោងខាងលើត្រូវផ្អាកផងដែរ ប៉ុន្តែពេល នេះរុស្ស៊ីបន្តអនុវត្ត គម្រោងខាងលើសា ជាថ្មី។ រថភ្លើងបំពាក់បច្ចេកវិទ្យាទំនើប និងកាំជ្រួចមីស៊ីលឆ្លងទ្វីប កាលពីសម័យសហភាពសូវៀតមីស៊ីលមានទម្ងន់ដល់ទៅជិត១០០តោន ប៉ុន្តែពេលនេះមីស៊ីល ឆ្លងទ្វីបមានទម្ងន់ប្រមាណ៤៧តោន ប៉ុណ្ណោះ។

ate (2)

ការពង្រឹងអាវុធរបស់រុស្សុីបានបង្ហាញយ៉ាងច្បាស់ពីការត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយលោកខាងលិច ដែលមានអាមេរិក និងណាតូ។ កម្លាំងទាហានរុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីនបើមានសង្គ្រាម ត្រជាក់ឬ សង្គ្រាមលោកកើតឡើង រុស្ស៊ី មិនឲ្យចាញ់ប្រទេសលោកខាងលិច ទៀត ឡើយ។

ការត្រៀមលក្ខណៈបែបនេះធ្វើឲ្យអាមេរិកពិសេសគឺណាតូបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយណាតូមិនមានអាវុធទំនើបអាចទប់ទល់ជាមួយរុស្ស៊ីបាន បើគ្មានអាមេរិក ចូលរួមនោះទេ។ ទាំងនោះហើយបានជា កន្លងមកណាតូប្រកាសថា រុស្ស៊ីមិនមែនជា សត្រូវឡើយ។

33

មេបញ្ជាការកងទ័ពណាតូលោក Clive Johnstone បានប្រកាសថា សម្ពន្ធមិត្តយោធាណាតូមិនបានចាត់ទុករុស្ស៊ីជាសត្រូវនោះ ឡើយ។ ប៉ុន្តែពេលនេះណាតូកំពុងព្យាយាមស្វែងយល់ពីមូលហេតុរបស់ណាតូនៅតំបន់អឺរ៉ុប ក៏ដូចជាការការពារផល ប្រយោជន៍ របស់ប្រទេសសម្ពន្ធមិត្តណាតូ។

លោក Clive Johnstone បញ្ជាក់ថា « រុស្ស៊ីអាចនឹងអភិវឌ្ឍឬដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួននៅក្នុងតំបន់ណាក៏ដោយ ហើយណាតូមិនមានចេតនារារាំង នោះឡើយ។ រុស្ស៊ីមិនមែនជាសត្រូវរបស់ យើងទេ ហើយយើងក៏មិនចង់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមត្រជាក់ថ្មីនោះដែរ»។

11

លោក Clive Johnstone បន្តទៀតថា «ណាតូកំពុងតែឈ្វេងយល់ពីរុស្ស៊ី ហើយក៏មិនចង់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់រុស្ស៊ីនោះដែរ»។ ជាមួយគ្នានោះណាតូក៏បានចោទប្រកាន់រុស្ស៊ីថា បានបង្ក ឲ្យ មានភាពតានតឹងកើនឡើងក្នុងតំបន់ជាជាងគ្រប់គ្រងស្ថានភាពឲ្យប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏បានប្រកាសថា កំពុង ស្វែងរកការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

ការប្រកាសបែបនេហរបស់រុស្ស៊ីគឺជាការគំរាមកំហែងដល់ណាតូ ក៏ដូចជា អាមេរិក ដែលជារឿងមួយមិនអាចទទួលយកបានក្នុងពេលដែលរុស្ស៊ីបញ្ជូនកម្លាំងទាហាន និងអាវុធជាច្រើនទៅកាន់តំបន់ព្រំដែនជាប់អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបានបញ្ជូនកម្លាំងទាហានជើងទឹក និងអាវុធទំនើបៗជាច្រើនទៅកាន់សមុទ្របាល់ទិក និងមេឌីទែរ៉ាណេ។

22

ក្នុងពេលជាមួយគ្នានេះឧបការីរបស់ រុស្ស៊ី ប្រចាំនៅណាតូលោក Aleksandr Grushko បានបញ្ជាក់ថា ទីក្រុងមូស្គូបានស្នើអង្គការណាតូបើកកិច្ចប្រជុំមួយដោយមានការចូលរួមពីអ្នកឯកទេសយោធាដើម្បីពិភាក្សាពីសន្តិសុខនៅក្នុងតំបន់បាល់ទិក តែត្រូវភាគីណាតូបដិសេធ។

ការប្រកាសរបស់មេបញ្ជាការកងទ័ពណាតូកើតឡើងក្រោយពេលដែលកម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែនប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះមាន១១ប្រទេសជាសមាជិកណាតូចូលរួមដែលមានឈ្មោះ ថា Iron Sword 2016 ចាប់ផ្តើម ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖