ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតចាប់ជនសង្ស័យ១១នាក់ពីបទប្រើប្រាស់ និងចែកចាយថ្នាំញៀន

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ ជនសង្ស័យ៤នាក់ពីបទចែកចាយ និងប្រើប្រាសថ្នាំញៀន ជាបន្តបន្ទាប់រួមវត្ថុតាងមួយចំនួន។

លោក ព្រហ្ម ពិសិទ្ធ អធិការរងក្រុងប៉ោយប៉ែតទទួលបន្ទុកផែនព្រហ្មទណ្ឌមានប្រសាសន៏ថា ដោយអនុវត្តន៏តាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១របស់រាជរដ្ឋភិបាល ក៏ដូចជាតាមកាណែនាំរបស់លោកឧត្តមសេនីយ៏ទោស្នងការកម្លាំរប់លោកបានចុះស្រាវជ្រាវរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ កម្លាំងអធិការក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរថ្នាំញៀននៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង អៀប ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន២ថង់តូច។ តាមការសារភាពរបស់ឈ្មោះ ឡុង អៀប កាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០ កម្លាំងនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយជនសង្ស័យទី១.ឈ្មោះ អ៊ួច ណារ៉េត ហៅតុ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ វឿន ស៊ីនិត អាយុ២០ឆ្នាំ ត្រូវជាប្រពន្ធ ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៤ថង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង, ដែកកេះ៤៦ដើម, ទុយយោ និងថង់សថ្លាមួយចំនួន។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា នៅថ្ងៃទីដដែលវេលាម៉ោង៣ និង៣០នាទី កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្រេង ចាន់រិទ្ធុ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន១៤ថង់, ដែកកេះ២ដើម និងថង់សថ្លាសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

មន្រ្តីដដែលបន្តថា ជនសង្ស័យទាំង៤នាក់ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានខាងលើ គឺជាបក្ខពួកតែមួយ។ លោកបញ្ជាក់បន្ថែមថា ជនសង្ស័យសរុបទាំងអស់១១នាក់អ្នកមានឈ្មោះ ខាងលើនោះគឺជាមុខសញ្ញាជួញដូរ ចំណែកអ្នកមិនមានឈ្មោះ៧នាក់ទៀត ជាអ្នកប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យក្រោយពីសាកសួរ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ វណ្ណា

ae (4) ae (3) ae (2) ae (1) ae ae (5)


ចែករំលែក៖