ភ្នំពេញ៖ ភាគីអ្នកស្រី ឃួន ម៉ាលីន បានធ្វើការរិះគន់លើចំណាត់ការរបស់សាលាឧទ្ធរណ៍ថា បានបំពាននីតិវិធី និងរំលោភសមត្ថកិច្ចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ព្រមទាំងបំពាន លិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ភាគី អ្នកស្រី ឃួន ម៉ាលីន សំណូមពរយ៉ាងទទូច ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមេត្តាពិនិត្យនិងអន្តរាគមន៍ចំពោះករណីនេះផង។
ការរិះគន់មកលើចំណាត់ការនីតិវិធី របស់សាលាឧទ្ធរណ៍នាពេលនេះបន្ទាប់ពី ចៅក្រមសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ បានជំនុំជម្រះរឿងក្តីនេះ និង ប្រកាសសាលដីកាដោយកំបាំងមុខនៅថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៧ សម្រេចឲ្យ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង ឈ្នះក្ដី ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លី ដែលមានទំហំ ជាង១០ហិកតា ស្ថិតនៅភូមិទំនប់ និងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ឃួន ម៉ាលីន បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លង ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតមួយជម្រាបជូន ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជ អាជ្ញាអមសាលាឧទ្ធរណ៍ ដែលមានកម្មវត្ថុ ស្នើឲ្យសុំអន្តរាគមន៍ទៅសាលាឧទ្ធរណ៍ ដើម្បីបង្អង់នីតិវិធី និងលើកពេលសវនា ការសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្ប វេណីរង់ចាំសេចក្ដីសម្រេចពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ប៉ុន្តែជាក់ស្តែង សាលាឧទ្ធរណ៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានជំនុំជម្រះរឿងក្តីនេះ ដោយកំបាំងមុខហើយនៅថ្ងៃទី៣១ ខែ មីនា បានប្រកាសសាលដីកាតម្កល់សាល ក្រមសាលាដំបូងរាជធានីភ្នំពេញទុកជា បានការដដែល ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ ក្នុងលិខិតថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ ឈ្មោះ ឃួន ម៉ាលីន បានគោរព ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោនាយក រដ្ឋមន្ត្រីឲ្យស្ថាប័នជំនាញពាក់ព័ន្ធបំពេញ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីកាត់ផ្ទេរដីដែល មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុទំហំ ២១.៣៨៤ម៉ែត្រការ៉េចេញពីដីទំហំ៧,៤ ហិកតា។ ខុទ្ទកាល័យសម្តេចតេជោនាយក រដ្ឋមន្ត្រីបានបញ្ជូនសំណើខាងលើនេះទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បី ពិនិត្យនិងលើកយោបល់គោរពជូនសម្តេច តេជោនាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេចដ៏ ខ្ពង់ខ្ពស់តាមរយៈលិខិតលេខ០២០៦ខន/ ០១៦ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ។ ម្យ៉ាងវិញទៀតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញ លិខិតលេខ៨៣៩ សជណ ដែលមានខ្លឹម សារថា រាជរដ្ឋាភិបាលសម្រេចទុកលទ្ធភាព ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបន្ត ពិនិត្យនិងស្វែងរកយុត្តិធម៌ជូនគូភាគីឲ្យបាន ត្រឹមត្រូវ ។ ដូចនេះ ម្ចាស់បណ្តឹងស្នើសុំបង្អង់ នីតិវិធីនិងលើកពេលសវនាការសំណុំរឿង ព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី រង់ចាំ សេចក្ដីសម្រេចពីអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លីសិន ។
ចុងក្រោយលោករដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌សូមប្រធានសាលាឧទ្ធរណ៍ និងអគ្គ ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មេត្តាពិនិត្យ លទ្ធភាពលើសំណូមពររបស់ម្ចាស់បណ្តឹង ឲ្យស្របតាមនីតិវិធីនៃច្បាប់ ។
បញ្ហានេះត្រូវបានលោកស្រី ឃួន ម៉ាលីន អះអាងថា កំពុងទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់សាលាឧទ្ធរណ៍ ដែលហ៊ានបំពាន រំលោភសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី និងប្រឆាំងនឹងលិខិត របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
គួររំលឹកផងដែរថា ចំពោះរឿងក្តីនេះដែរ តែងមានភាពមិនប្រក្រតីជាច្រើនបានកើតឡើង ដែលសាលាឧទ្ធរណ៍បានកាត់ក្តីគ្រប់សំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌ និង រដ្ឋប្បវេណីនាពេលកន្លងមក ហើយជុំវិញ បញ្ហាទាំងអស់នេះយើងនឹងចុះផ្សាយរាល់ ព័ត៌មានពិតឯកសារពិតប្រាកដជាបន្តបន្ទាប់ តទៅទៀតនៅពេលដែលទទួលបានព័ត៌ មាន និងឯកសារក៏ដូចជារង់ចាំការបក ស្រាយរបស់សាលាឧទ្ធរណ៍ផងដែរ ៕ ចេស្តា