ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ៖ ជំរុញឲ្យសិស្ស និស្សិតខ្មែរឥស្លាមទាំអស់ ត្រូវយកចំណេះវិជ្ជារបស់ខ្លួនទៅប្រើប្រាស់ឲ្យមានប្រយោជន៍នៅក្នុងសហគមន៍ និងសង្គមជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានជំរុញឲ្យសិស្ស និស្សិតខ្មែរឥស្លាមទាំងអស់ ត្រូវយកចំណេះដឹង របស់ខ្លួនទៅប្រើ ប្រាស់ ឲ្យចំគោលដៅ មានប្រយោជន៏ នៅសហគមន៏ និងសង្គមជាតិ ព្រោះប្អូនៗ ទាំងអស់នេះ ជាទំពាំងស្នងឬស្សី បើប្អូនៗយកចំណេះវិជ្ជាដែលខ្លួលទទួលបានទៅប្រើប្រាស់ ខុសគោលដៅ នោះប្រទេសជាតិ និងធ្លាក់មហន្ដរាយ។ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញបែបនេះ ខណៈលោក ចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈ ជូនដល់សិក្ខាកាម សិស្ស និស្សិតខ្មែរ ឥស្លាមដែលទទួលបាន ជ័យលាភីជំនាន់ទី១ ទី២ និង ទី៣ ចំនួន ៨០ នាក់មកពី ១៥ខេត្ត ទូទាំងប្រទេស ដែលបានបញ្ចប់ ការសិក្សាដោយជោគជ័យ លើជំនាញ កុំព្យូទ័រ ,ជួសជុល ម៉ាសុីនត្រជាក់ ជំនាញតបណ្តាញអគ្គីសនី និង ភាសាអង់គ្លេស នៅមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ ក្រោមជំនួយមូលនិធិអាល់-ទើមីសីម៉ាឡេសុី ។ កាលពីថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៧ នៅមជ្ឍមណ្ឌលឥស្លាមកម្ពុជា ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

លោក មាស សុកែវ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈឥស្លាមអង្គរ បានបញ្ជាក់ថា ៖ មជ្ឈមណ្ឌល នេះបាន បង្កេីតឡេីងនៅឆ្នាំ២០១៥ ក្នុងគោលបំណងបង្កេីត ឱកាសឲ្យ ក្មួយៗ ប្អូនៗ សិស្ស និស្សិតខ្មែរឥស្លាម ទាំង អស់មកទទួកបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសច្បាស់លាស់មួយដេីម្បីឆ្លេីយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍ ប្រទេស ប្រកបដោយសក្តានុពល ក្នុងសង្គមកម្ពុជា បច្ចុប្បន្ន ។

លោកបន្តថា ៖ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌល បេីកវគ្គបណ្តុះ បណ្តាលជាពីរវគ្គ ចាប់ពីខែមករា ដល់ខែមិថុនា និងពីខែកក្កដា ដល់ខែធ្នូ ហេីយធ្វេីការជ្រេីសរេីសសិក្ខាកាមចំនួន៤០នាក់ក្នុងមួយវគ្គ ៗ ដែលផ្តល់ឱកាសដល់សិក្ខាកាម មកពីគ្រប់ខេត្តក្រុង។

លោក អូស្មាន ហាស្សាន់ បានកោតសរសេីរដក់អង្គការសប្បុរសជន ម៉ាឡេស៊ី ដែលតែងតែ សហការផ្ដល់ ថវិកា និងសម្ភារៈ មកមជ្ឍមណ្ឌល ដើម្បីមជ្ឍមណ្ឌល មានឱកាស ផ្ដល់ ជំនាញវិជ្ជាជីវៈនេះ មកបណ្តុះបណ្តាលដល់ យុវជនកម្ពុជា ដែលជាវិធីសាស្រ្ត នៃការបង្កេីតឱកាសការងារដល់យុវជន និង លេីកស្ទួយវិស័យអប់រំវិជ្ជាជីវៈ ក៏ដូចជាវិស័យអប់រំ ឲ្យកាន់តែមានសន្ទុះ លើកទឹកចិត្ដ ដល់ស្រទាប់យុវជននៅតាមសហគមន៍នានា ឲ្យខិតខំតស៊ូសិក្សារៀនសូត្រ ស្រាវជ្រាវ នូវបច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដើម្បីប្អូនៗ មានដើមទុនជាចំណេះវិជ្ជានេះ យកទៅប្រើបាស់ បម្រើផលប្រយោជន៏សង្គមគ្រួសារ និងសង្គមជាតិ ។

លោកបន្តថា ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគាំទ្រយ៉ាងពេញទំហឹង នូវកម្មវិធីបណ្តុះបណ្តាលគ្រប់ផ្នែក ព្រោះថា វាជាការបំប៉នបន្ថែម ដល់និស្សិតដែលបញ្ចប់ការសិក្សា ឲ្យគាត់បានមកទទួលការបណ្តុះបណ្តាលបន្ថែមនូវឯកទេសអនុវត្តន៍ជាក់ស្តែង ហេីយក៏ជាការផ្តល់ឱកាសដល់ប្អូនៗដែលមិនបានទៅបន្តការសិក្សាថ្នាក់ឧត្តម មានលទ្ឋភាពបានចូរួមទទួលបានការបណ្តុះបណ្តាលដេីម្បីបង្កេីតការងារជូនពួកគាត់។

លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញេីដល់ប្អូនៗសិក្ខាកាម ដែលបញ្ចប់វគ្គសិក្សា ក៏ដូចជាអ្នកដែលកំពុងសិក្សាជំនាញ សូមខិតខំចាប់យកនូវជំនាញអោយបានប្រាកដច្បាស់លាស់ និងយកចិត្តទុកដាក់ផ្តល់តម្លៃនូវវិជ្ជាជីវៈរបស់ខ្លួន ដេីម្បីមានលទ្ឋភាពប្រកួតប្រជែងក្នុងទីផ្សាការងារបច្ចេកវិទ្យា និងសាកលភាវូប នីយកម្ម ដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វេីអោយមានការរីកចំរេីនឡេីងគ្រប់ជំនាន់ ។

លោកអូស្មាន ហាស្សាន់ ក៏បានផ្តក់ជាកិត្តិយសប្រគល់អំណោយ របស់មូលនិធិAl Termizi ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមកចូលរួម និងចាស់ជរាចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម,ស្កសរ២គីឡូក្រាម , អំបិល ១គីឡូក្រាម, មីឡូ១យួរ , ទឹកដោះគោ ២កំប៉ុង ផងដែរ ៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11 image12 image13


ចែករំលែក៖