ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧត្តមសេនីយ៍ឯកតុប សារ៉ន ចូលរួមពីធីបុណ្យឆ្លងបុស្បុក និងអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧នៅវិទ្យាល័យហ៊ុនសែនចេក

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោកស្រីឧត្តមសេនីយ៍ឯកតុប សារ៉ន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារក្រសួងការពារជាតិ បានអញ្ជើញចូលរួមពីធីបុណ្យឆ្លងបុស្បុក និងអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧នៅវិទ្យាល័យហ៊ុនសែនចេក ស្ថិតក្នុងភូមិធ្មុរសង្កាត់ចេក ក្រុងស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកស្រីសុក ម៉ាយ៉េតកែវសាផល និងអភិបាលរងក្រុងឈីវ សារ៉ន ព្រមទាំងមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូជាច្រើនកុះករ ។

លោកនាយករងវិទ្យាល័យហ៊ុនសែនចេកបានអោយដឹងថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ បានចាប់ផ្ដើមកសាងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ខណៈកសាងរួចរាល់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ដោយចំណាយថវិកាអស់៧លាន៤៦ម៉ីន៧ពាន់រៀល ហើយការសាងសង់នេះ នៅខ្វះថវិកាជាង១លានរៀលផងដែរ ។

ក្នុងឱកាសនោះ ប្រភពបន្តថា ចំពោះការផ្ដូចផ្ដើមសាងសង់នេះ គឺមានការចូលរួមពីលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនចេក និងសប្បុរសជននានា។

ក្នុងឱកាសនោះលោកស្រីឧត្តមសេនីយ៍ឯកតុប សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារក្រសួងការពារជាតិបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុងលោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់ ដែលបានចំណាយជាថវិកា ផ្ទាល់ខ្លួនក្នុងការរួមចំណេែកការកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ នៅវិទ្យាល័យ ហ៊ុនសែន ចេកហើយនៅថ្ងៃនេះ លោកស្រីក៏បានចូលរួមពីធីបុណ្យឆ្លងបុស្បុក និងអភិសេករូបសំណាក់ផងដែរ ។

លោកស្រីបានបញ្ជាក់ថា សមិទ្ធផលនានាទាំងពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀង បាននិងកំពុងកើតឡើង និងរីកចម្រើនយ៉ាងច្រើនស្កេកស្កះ ដែលជាតថភាពពិតមិនអាចប្រកែកបាន កើតចេញពីសុខសន្តិភាពក្រោមគោលនយោបាយឈ្នះ ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕ យឹម សុថាន

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖