ព័ត៌មានទាន់ហេតុការណ៍៖

បុរសគ្រូបង្រៀនចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គ្រូបង្រៀនម្នាក់បានចងកធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូនដោយពុំដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

ហេតុការណ៍នេះ កើតឡើងនៅភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះណុប អាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាគ្រូបង្រៀន ប្រពន្ធឈ្មោះស៊ាន សុភាព អាយុ២៣ឆ្នាំ មានកូនប្រុស២នាក់ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្តីរបស់ខ្លួនមានមុខរបរជាគ្រូបង្រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាហ៊ុន សែនអូរអង្រេ ហើយធ្លាប់កើតជំងឺសរសៃប្រាសាទ តែបានព្យាបាលជារួចរាល់ហើយ។ តែក្នុងនៅក្នុងល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ រូបគាត់ និងប្តីបានបរបួលគ្នាទៅលេងផ្ទះម្តាយ លុះវេលាម៉ោង៩យប់ ក៏វិលត្រឡប់មកផ្ទះវិញ រួចនាំគ្នាទាំងពីរនាក់ប្តីប្រពន្ធ និងកូនចូលដំណេក ស្រាប់តែព្រឹកឡើងឃើញប្តីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ ស្លាប់ដោយមិនដឹងមូលហេតុ ៕ ប៉ែន នួន

ae (1) ae (2) ae (3)


ចែករំលែក៖