ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម និយាយរឿងកេងចំណេញលើតួស្រី

ចែករំលែក៖

ភ្នំពេញ៖ នាយចឺម កាន់តែហក់ឡើងខ្លាំងក្រោយពីភាពយន្ត និងបទចម្រៀង របស់តារាកំប្លែងរូបនេះជាបន្តបន្ទាប់។ ក្រៅពីតម្លៃខ្លួនកំពុងហក់ឡើងខ្លាំង តារាច្រៀងរូបនេះក៏ត្រូវបានគេលើកឡើងថា សម្តែងជាមួយតួស្រីជាច្រើន ដោយការ សម្តែងស៊ុបខ្លាំងរហូតមានការលើកឡើងថា តារាវ័យក្មេងរូបនេះលេងបន្លំឱបថើប តួស្រីៗជាច្រើន។

តារាកំប្លែងនាយ ចឺម ចាប់ផ្តើមប្រឡូកសិល្បៈចាប់តាំងពីនៅកុមាររហូតដល់ ពេញវ័យកំលោះ។ កាន់តែពេញវ័យការ សម្តែងរបស់នាចឺម កាន់តែមានវិវឌ្ឍន៍ ឈានឡើងរហូត នាយអាចចាប់បានទាំងឱកាសច្រើនឲ្យផលិតកម្មសាន់ដេផងដែរ។ ក្នុងឈុតឆាកបទចម្រៀងនិងភាពយន្តជាច្រើននាយចឺមបានប្រឡូកខ្លាំង ជាមួយនឹងឈុតឆាកស្នេហាបូករួមទាំងឈុតឆាកឱបថើបតួស្រីរហូតមានតារា និងទស្សនិកជនច្រណែននាយមិនតិច ទេ។ តារាសម្តែងរូបនេះនិយាយថា រឿង មួយចំនួនពិតជាតម្រូវឲ្យលោកលេងឈុតឆាកស្នេហាមែនរហូតមានឈុតខ្លះបានប៉ះពាល់រាងកាយ និងឱបថើមមែន។ នាយនិយាយដូចលេងសើចថា ពេលខ្លះឈុត ឱបថើបដើម្បីឲ្យស្និទ្ធិនិងដូចការពិតនាយត្រូវហ៊ានលេងឲ្យដល់រហូតពេលខ្លះអ្នក ដឹកនាំឲ្យឈប់ ហើយលោកមិនឮនៅតែ បន្តសកម្មភាពសម្តែងដដែល។ ទោះជាយ៉ាងណានាយចឹមបញ្ជាក់ថា មិនមានអារម្មណ៍ និងបំណងកេញចំណេញណា មួយពីតួស្រីណាម្នាក់ឡើយ។ នាយថា ចឹមមានដៃគូសម្តែងដែលលោកបានលេងឈុតសាសងស្នេហាច្រើនដែលរាប់ទាំង នីឡា នាងភីម នាងអីត ខាងខ្ញុង និងយាយតយដែលជាសមាជិកក្រុមសម្តែងកំប្លែងរួមគ្នា។

ក្រៅពីនេះលោកក៏មានឱកាសម្តែង រួមជាមួយតារាសម្តែងស្រីវ័យក្មេងស្រស់សោភាជាច្រើនទៀតផងដែរ។ លោកថាពេលខ្លះលោកស្តាប់មិនឮអ្នកដឹកនាំឲ្យឈប់ ព្រោះចូលអារម្មណ៍ពេក មិនអាចបន្ទោសទេថាលោកបានកេញចំណេញពីលើខ្លួនប្រាណតារាស្រីទាំងអស់។

ទោះជាយ៉ាងណាតារាកំប្លែងរូបនេះទទួលស្គាល់ថា ពិតជាចូលចិត្តសម្តែងឈុតឆាកស្នេហាផ្អែមល្ហែមជាមួយតួស្រីវ័យក្មេងច្រើនជាងតួវ័យចាស់ ប៉ុន្តែលោកនៅតែព្យាយាមសម្តែង បើទោះបីជាពេលខ្លះមិនសមទំនងនិងមានការលើកឡើងថាច្រឡឺមបន្តិចក្តី គឺវាជាការសម្តែង ហើយក៏មិនមែនកើតមានតែចំពោះរូបនាយដែរ។

លោករំពឹងដែរថាទស្សនិកជននឹងយល់អំពីការសម្តែងនេះនិងបន្តជួយគាំទ្រដល់នាយ និងសិល្បករដទៃទៀត ដើម្បីជាការលើកទឹកចិត្តដល់សិល្បករហើយលោកនឹងបន្តកែលម្អនូវរាលចំណុចខ្វះខាតដែលកើតមាន៕ វឌ្ឍនា

mqdefault ae (1) ae IMG_3059 IMG_3065 IMG_6183 IMG_6229


ចែករំលែក៖