ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារRaffles Hotel Le a Royal លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា បញ្ហាប្រឈម ដំណោះស្រាយ និងដំណើរការឆ្ពោះទៅ មុខ»។
ចូលរួមជាអធិបតីក្នុងសិក្ខាសាលានេះដែរមានលោក វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Ruth Stewart ភារៈធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ម៉ៅ ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍អតីតនិស្សិត កម្ពុជាពីអូស្ត្រាលី។
មានប្រសាសន៍ក្នុងកម្មវិធីនេះលោករដ្ឋ មន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្រសួងរួចហើយ ដោយ ផ្អែកលើមូលដ្ឋាន៤គឺ ១-គោលនយោបាយ គណបក្ស ប្រជា ជន ២-យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទីបី ៣-ប្រសាសន៍ណែនាំផ្ទាល់របស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ៤-ការស្ទាបស្ទង់នូវអារម្មណ៍របស់ ប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះក្រសួងបរិស្ថានបានធ្វើការងារជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជា ការរៀបចំក្រមបរិស្ថានការធ្វើប្រតិភូកម្មការគ្រប់គ្រងសំរាម ទៅថ្នាក់ក្រោមជាតិ ប្រតិភូកម្មការរៀបចំការគ្រប់គ្រងព្រៃឈើ និងតំបន់ការ ពារធម្មជាតិ ដែលការងារនេះទាមទារឱ្យមានការចូលរួមការផ្លាស់ប្តូរផ្នត់គំនិតពី ប្រជាជន អាជ្ញាធរដែនដី និងដៃគូពាក់ព័ន្ធ ផ្សេងទៀត។
ជាងនេះទៀត ក្រសួងបរិស្ថានបានគិតគូជាយុទ្ធសាស្រ្តថ្មីៗ ដើម្បីចូល រួមការគ្រប់គ្រងធនធានធម្មជាតិ ការអភិ រក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយដោយចីរភាពរួមមាន១-ការរៀបចំតំបន់ ការពារឱ្យទៅជាឧទ្យានជាតិ ដែលជាបំណែកមួយនៃជីវិតថ្មីរបស់ប្រជាជន ២- ការលើកស្ទួយជីវភាពសហគមន៍តាមរយៈការរៀបចំសហគមន៍អេកូទេសចរណ៍ការ ចិញ្ចឹមសត្វ ៣- ការលើកកម្ពស់ការយល់ ដឹងពីកិច្ចគាំពារបរិស្ថានតាមរយៈការអប់រំកុមារតូចដើម្បីប្រែក្លាយផ្នត់គំនិតឱ្យចេះ ស្រឡាញ់បរិស្ថាន។
ការលើកស្ទួយជីវភាពសហគមន៍គឺជាយុទ្ធសាស្រ្តថ្មី របស់ក្រសួងបរិស្ថាន និង ជាជម្រើសថ្មីសម្រាប់បង្កើនជីវភាពរបស់ប្រជាសហគមន៍ពីព្រោះទៅថ្ងៃអនាគត ធនធានព្រៃឈើមិនមែនជាជម្រើសសម្រាប់ ចំណូលប្រចាំថ្ងៃរបស់ប្រជាជនទៀតទេ។ លោកសង្ឃឹមថាការរៀបចំយុទ្ធសាស្ត្រទៅ ថ្ងៃអនាគតគឺត្រូវពឹងផ្អែកទៅលើ ១-ភាពរស់រវើករបស់ប្រជាជន ២-បេតិកភ័ណ្ឌវប្បធម៌ជាអត្តសញ្ញាណយើង ៣- បរិស្ថានគឺជាអនាគតរបស់យើង។
ជាទីបញ្ចប់ លោករដ្ឋមន្ត្រីក្រសួងបរិ ស្ថាន ផ្តល់អនុសាសន៍ថា គួររៀបចំសិក្ខាសាលាបែបនេះទៀតជាពិសេសនៅតាមសកលវិទ្យាល័យផ្សេងៗ ដោយឆ្លុះបញ្ចាំង ពីថតភាពជាក់ស្តែង ការអភិវឌ្ឍន៍ដោយ និរន្តភាព និងភាពឆ្លៀសវៃក្នុងការជ្រើស រើសឧស្សាហកម្មនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បាន ចូលរួមជាវាគ្មិន ជជែកពិភាក្សាស្តីពីស្ថានភាពបច្ចុប្បន្នបញ្ហាប្រឈមដំណោះស្រាយ ដើម្បីសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា៕ ហេង សូរិយា