ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេស ស្វុីសបានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា ធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសស្វុីស ហើយ ពេលនេះក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យភ្ញៀវចូលសួរសុខទុក្ខលោក Beat Richner ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ ។
ទោះបីយ៉ាងណាស្ថានទូតកម្ពុជាប្រចាំប្រទេសស្វុីសសូមជូនពរនិងបួងសួងសូមឱ្យលោកវេជ្ជបណ្ឌិត Beat Richner ទទួល បានជោគជ័យក្នុងការព្យាបាល និងឆាប់ បានជាសះស្បើយ ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសស្វុីសបាន ទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួនដូចជាក្រសួងការបរទេសស្វុីសមូលនិធិ មន្ទីរពេទ្យគន្ធបុប្ជានៅក្នុងទីក្រុង Zurich និងលោកវេជ្ជបណ្ឌិត René Schwarzenbach មេធាវីរបស់លោកវេជ្ជបណ្ឌិត Beat Richner ដើម្បីទទួលបានដំណឹងពីកន្លែងដែលលោក វេជ្ជបណ្ឌិតកំពុងស្នាក់នៅងាយស្រួលឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វុីសអាចអញ្ជើញទៅសួរសុខទុក្ខ និងជូនពរក៏ដូចជាសម្តែងការដឹងគុណតាងនាមឱ្យរាជរដ្ឋាភិ បាលនិងប្រជាពលរដ្ឋជាពិសេសគ្រួសារក្មេងៗកម្ពុជាចំពោះលោកវេជ្ជបណ្ឌិតដែលបានរួមចំណែក និងលះបង់ដ៏ធំធេងនៅ ក្នុងការជួយសង្គ្រោះជីវិតក្មេងៗនិងការជួយ ជ្រោមជ្រែងវិស័យសុខាភិបាលកម្ពុជា ។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅ កម្ពុជាគឺមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសឲ្យដឹងថា លោកវេជ្ជបណ្ឌិតBeat Richnerដែល ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបាននិងកំពុង ធ្លាក់ខ្លួនឈឺធ្ងន់ហើយកំពុងទទួលការ សង្គ្រោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វុីស។
នៅក្នុងសេចក្តីប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា ជាមួយនឹងការធ្លាក់ខ្លួនឈឺធ្ងន់នេះលោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពីតំណែងនាពេល ខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផានឹងត្រូវប្រគល់ជូនលោក វេជ្ជបណ្ឌិត Peter Studer ដែលជាអនុ ប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសឲ្យដឹងដែរថា បើ ទោះបីលោកវេជ្ជបណ្ឌិត Beat Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ២.៥០០រូប ៕ ហេង សូរិយា