ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្ត្រៃគេចពីម៉ូតូជ្រុលបុកជាមួយរថយន្តបញ្ច្រាសទិស ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកំពងធំ៖ គោយន្តកន្ត្រៃមួយគ្រឿងបានបើកគេចពីម៉ូតូ ហើយជ្រុលចង្កូតទៅបុកជាមួយរថយន្តតាកូម៉ាមួយគ្រឿង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នះ បង្កឡើងដោយគោយន្តកន្រ្តៃ បើកបរដោយឈ្មោះ ហោ តុងហ៊ាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្អៀ ឃុំឈូក ស្រុកប្រាសាទសំបូរ បានបើកទៅបុករថយន្តតូយូតា២បាំង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២f៧៤៧០ បើកបរដោយឈ្មោះ ញឹក ញៀន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្បូងទឹក ឃុំមានឫទ្ធិ ស្រុកសណ្តាន់ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ តែពុំមានការប៉ះពាល់ដល់មនុស្សទេ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារមូលហេតុ គោយន្តកន្រ្តៃគេចពីម៉ូតូជ្រុលទៅបុករថយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នា ។

គ្រោះថ្នាក់ចរាចរណ៍នេះ ប៉ុស្តិ៍នគរបាលឃុំឈើទាលសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ប៊ុន រិទ្ធី

ae (1) ae (2)


ចែករំលែក៖