ព័ត៌មានទាន់ហេតុការណ៍៖

មេឃភ្លៀងលិចទឹកហូរចូលក្នុងបន្ទប់ប៉ះជាមួយចរន្តភ្លើងឆក់ស្លាប់កម្មការិនីម្នាក់កំពុងដេកលក់

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងបន្ទប់ជួល ខណៈកំពុងដេកលង់លក់ ហើយពេលមេឃភ្លៀងលិចទឹកហូរចូលក្នុងបន្ទប់ប៉ះជាមួយចរន្តភ្លើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួល លេខ២ ជាន់ទី៣ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា នារីរងគ្រោះឈ្មោះយ៉ុម ណាហុង អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សាក្សីពីកម្មកររោងចក្រម្នាក់ឈ្មោះ នាក់ ចន្ធី អាយុ២៤ឆ្នាំ ដែលដឹងហេតុការណ៍ និងជាអ្នកដែលបានជួលបន្ទប់នៅក្បែរជនរងគ្រោះផងដែរនោះឱ្យដឹងថា បន្ទាប់ពីរាំងភ្លៀង រួបគាត់បានត្រឡប់មកពីធ្វើការវិញ លុះមកដល់បន្ទប់ស្រាប់តែលិចទឹកចូលបន្ទប់អស់ ក្រោយមកក៏មានអ្នកមីងម្នាក់ ដែលជួលបន្ទប់ក្បែរនោះដែរ បានមកចាក់សោទ្វាររបស់គាត់ហើយក៏ស្រែកថា ខ្សែភ្លើងឆក់ហើយអ្នកមីងនោះក៏ដកថយចេញក្រៅឃើញ ។

ប្រភពបន្តថា បន្ទាប់មក រួបគាត់ក៏ឃើញបន្ទប់នារីរងគ្រោះ មានខ្ទាស់កន្លឹះខាងក្នុង គាត់ក៏ទៅអើតមើលតាមប្រហោងមួយ តែមិនឃើញ ភ្លាមនោះ គាត់បានលូកដៃបើកគន្លឹះទ្វាររុញទៅ ស្រាប់តែឃើញនារីរងគ្រោះដេកបែកពពុះមាត់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា សពនារីរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើងឆក់។

ក្រោយពិនិត្យរួច ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖