ព័ត៌មានទាន់ហេតុការណ៍៖

ឡចម្រាញ់ទឹកត្រីនៅក្បែរស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជះក្លិនអសោច

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ឡចម្រាញ់ទឹកត្រីមួយកន្លែងកំពុងរងការរិះគន់ពីសំណាក់ប្រជាពល រដ្ឋយ៉ាងខ្លាំង ដែលបានបង្កឲ្យខូចបរិស្ថាន យ៉ាងធ្ងន់ធ្ងរបំផុត និងប៉ះពាល់ដល់ សាធារណជនរស់នៅក្បែរខាង ។ ឡ ចម្រាញ់ទឹកត្រីនេះមានយីហោឈ្មោះទឹកត្រីមាសស្ថិតនៅក្នុងភូមិរំចេក៤សង្កាត់ រតនៈក្រុង/ខេត្តបាត់ដំបង ម្ចាស់សិប្បកម្ម មានឈ្មោះ វង្ស សុកយ៉េម ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ ។

បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋ រស់នៅក្បែរនោះនិងជាប់របងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាឥឡូវក្លិនកំពុងវាយប្រហារទៅលើប្រជាពលរដ្ឋខ្លាំងណាស់ដេកដើរឈរអង្គុយនៅ ពេលខ្យល់បក់បោកមកម្តងៗស្ទើរតែទ្រាំ មិនបាន ព្រោះសិប្បកម្មកែច្នៃផលិតទឹកត្រី កាន់តែរីកចម្រើនធំទៅៗ ហើយែបំពង់ ផ្សែងកន្លែងផលិតវាទាប ការផ្ទុកផ្អាប់ត្រីក្នុងពាងវាច្រើន ។ មួយវិញទៀតកងកម្លាំង នគរបាលមួយចំនួនក៏បានលើកឡើងដូច គ្នាថាសិប្បកម្មនេះបំពុលបរិស្ថាន និងបង្កឲ្យ មានក្លិនស្អុយពេលដែលកំពុងបំពេញការងារក្នុងអង្គភាពនោះ។

ឆ្លើយតបទៅនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងនគរបាលនោះ លោកស្រី វង្ស សុកយ៉េម ជា ម្ចាស់ សិប្បកម្មបានបញ្ជាក់ថា លោកស្រី មករស់នៅទីនេះតាំងពីឆ្នាំ២០០៩ មុនស្នងការដ្ឋាននគរបាលខេត្តកើតឡើងទៅ ទៀត។ ការធ្វើអាជីវកម្ម នេះលោកស្រីកំពុងរិះរកវិធីនិងកំពុងតែរៀបគម្រោងកែច្នៃ ហើយបច្ចុប្បន្នកំពុងជួបការខ្វះខាតច្រើន ។

លោកស្រីបានសន្យា២ចំណុចថានឹង ែកច្នៃកន្លែងផលិតតបំពង់ផ្សែងឲ្យខ្ពស់ កន្លែងផ្អាប់ត្រីរៀបចំប្រព័ន្ធបង្ហូរទឹកកន្លែងស្នាក់នៅរបស់កម្មករទៅតាមបែបផែន សណ្តាប់ធ្នាប់និងអនាម័យ និងកាត់បន្ថយ អតិបរមា ក្លិនក្នុងបរិស្ថាន ប្រសិបើនក្លិនស្អុយនៅតែកើតមានលោកស្រីសន្យានឹងដើរ ចេញរកកន្លែងថ្មី ៕ ហេង នរិន្រ្ទ

2 uyy


ចែករំលែក៖