ភ្នំពេញ៖ ផ្លូវសម្តេចតេជោហ៊ុនសែនដែលគេស្គាល់ថាជាផ្លូវ៦០ម៉ែត្រ នៅសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ នឹងក្លាយជាជាគោលដៅសំខាន់ថ្មីមួយទៀត ក្នុងការអភិវឌ្ឍន៍លើវិស័យអចនទ្រព្យ ។ ជាក់ស្តែងគម្រោង «WOODLAND Villa» ក៏នឹងក្លាយជាការបង្ហាញពីភាពអំណោយផល និងការលូតលាស់ផ្នែកវិស័យសំណង់នៅតំបន់ខាងលើនេះផងដែរ ។
គម្រោង «WOODLAND Villa» ក្នុងពេលបច្ចុប្បន្នស្ថិតនៅផ្លូវសម្តេចហ៊ុនសែន ដែលហៅថា ផ្លូវ៦០ម៉ែត្រនៅជិតសាលាអន្តរជាតិ ISPP និង Show Room ឡានមេសឺឌេស។ WOODLAND Villa ជាវិឡាដែលរចនាបែបបច្ចឹមប្រទេស ដែលមានការរបៀបរស់នៅលំដាប់ស៊ីវីល័យហាយក្លាស់ ។ បច្ចុប្បន្ន គម្រោង WOODLAND Villa បានលក់អស់ជាង៨០ភាគរយ ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនាសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញបានរៀបចំកម្មវិធីពិសេសមួយ ដែលជាគម្រោងរបស់ WOODLAND វីឡាដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំស្ថាប័នមួយចំនួន ព្រមទាំងអតិថិជនរបស់គម្រោងនេះផងដែរ ។
រដ្ឋមន្ត្រីឧស្សាហកម្ម និងសិប្បកម្មលោកចមប្រសិទ្ឋបានឲ្យដឹងដែរថា គម្រោងនេះជាគម្រោងសម្រាប់អភិជន អ្នកមានធនធានគួរសមក្នុងសង្គមយើងមានច្រើន ។ នៅពេលចាប់ផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ចយើងឃើញថា មានការរីកលូតលាស់ច្រើនណាស់ ទាំងវិស័យកាត់ដេរផង វិស័យទេសចរណ៍ និងសំណង់បានជួយយ៉ាងខ្លាំងដល់សេដ្ឋកិក្ចរបស់យើង ។
លោកបញ្ជាក់ថា មានគេលើកឡើងថាកម្ពុជា យើងរីកណាស់សាងសង់ច្រើនគ្រប់កន្លែងសង់ចេះចប់ និងវាយតម្លៃពេលអភិវឌ្ឍលឿនដូចពពុះសាប៊ូជិតដល់ពេលផ្ទុះដែលនេះជាយោបល់អគតិគឺសុទ្ឋសឹងតែអ្នករស់នៅប្រទេសមួយចំនួនដែលធ្លាប់តែឃើញអចនវត្ថុពពុះ ។
គេមិនបានពិចារណាថា ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍស្ថេរភាពច្រើនឆ្នាំមក ហើយកំណើនសេដ្ឋកិច្ចជាង៧ភាគរយជាប់ ។ សំណង់ដែលមាន៥ជាន់ ក្នុងរាជធានីភ្នំពេញមានជាង៦០០កន្លែង ដោយបុរីរាប់លែងអស់។ បុរី WOODLAND ត្រូវធ្វើការប្រកួតប្រជែងជាមួយគេដើម្បីទាក់ទាញអតិថិជន ការទទួលជោគជ័យរបស់ហូដឡែន លុះត្រាតែធ្វើអ្វីមានលក្ខណៈពិសេសខុសពីបុរីដទៃទៀត ។
នៅពេលខាងមុខនេះ សម្តេចតេជោ និងសម្ពោធមហាវិធីសម្តេចនៅជាប់នឹងដីខាងលើនេះ ហើយផ្លូវ៦០ម៉ែត្រនេះ ជាសរសៃឈាមធំរបស់ក្រុងភ្នំពេញ ។ ដីតំបន់នោះ ពិតជាឡើងលឿនបន្តបន្ទាប់ ដែលនេះជាចំណុចពិសេសរបស់ហូដឡែន ពិតជាទទួលបានផលល្អនៅពេលខាងមុខនេះ ។
លោក លី សែនលាប អគ្គនាយកនៃក្រុមហ៊ុន FURY បានមានប្រសាសន៍ឲ្យដឹងថា បីឆ្នាំមុនក្រុមហ៊ុនយើងចង់បង្កើតនិងអភិវឌ្ឍនូវលំនៅឋានមួយ ដែលប្លែកមានផាសុខភាព ដែលអតិថិជនទាំងអស់នៅប្រទេសកម្ពុជាទន្ទឹងរង់ចាំ ។
គម្រោងមួយ ដែលជោគជ័យ គឺត្រូវការក្រុមពូកែលក់ដើម្បីអាចពន្យល់ ទោះបីគម្រោងរបស់យើងមានចំណុចល្អបែបណា បើអតិថិជនគាត់មុនទិញ ត្រូវការសេវាមួយល្អ ។ បុរី WOODLAND របស់យើងមានចំនុច៥សំខាន់ ទី១ទីតាំងសំខាន់បំផុតដោយបុរីយើងគឺនៅជិតក្រុងបង្កើយ មានចម្ងាយតែ៧គីឡូម៉ែត្រប៉ុណ្ណោះពីវិមានឯករាជ្យ ។
ចំពោះទស្សនៈរបស់លោកចំណុចកណ្តាលនៃក្រុងភ្នំពេញ មានបឹងកេងកង ឬវិមានឯករាជ្យជាបេះដូងរបស់ប្រទេស ។ ប៉ុន្តែយើងជឿជាក់ថា បុរី WOODLAND របស់យើងនាអនាគតជាកន្លែងមានការអភិវឌ្ឍយ៉ាងសំខាន់ ។ ចំណុចទី២ យើងផ្តោតទៅលើភាពបៃតងក្នុងបុរីរបស់យើងមានភាពបៃតងដល់ទៅ៤៥ភាគរយនៃទីតាំងរួម ។ បន្ទាប់ពីបុរីយើងសាងសង់រួច និងមានផាសុខភាពខុសប្លែកតូចមែនតែមានចំនុចពិសេស ។
បុរីយើងមានផ្ទៃដីទំហំ២ហិចតាកន្លះ ការសាងសង់ភាគច្រើនទៅលើសួនច្បារ និងលើផ្លូវដោយការអភិវឌ្ឍរបស់យើងផ្តោតលើការរស់នៅដែលមានលំដាប់ប្រណិត ដែលមានតែ៨៨វីឡាប៉ុណ្ណោះ នៅក្នុងបុរីរបស់យើង ដែលមានសេវាកម្មជាច្រើននៅក្នុងនោះ។
ចំពោះផ្ទះយើងមាន៣ប្រភេទគឺABC ។ ការរចនាដោយអ្នកជំនាញលេខ១ នៅប្រទេសសឹង្ហបុរី ដោយបញ្ចេញយោបល់ជាមួយក្រុមការងារយ៉ាងច្រើនផងដែរ៕ វឌ្ឍនា