ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានសាងសង់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំណាយថវិកា១២លានដុល្លារ លើកផ្ទៃដី៤ហិកតា ក្នុងខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ លោក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន ចូលរួម ពិធីបើកការរដ្ឋាន សាងសង់ អាគារសិក្សា នៃ សាក លវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំណាយថវិកា១២លាន ដុល្លារ កំពស់៤ជាន់ ស្ថិតនៅលើកផ្ទៃដីទំហំ ៤ហិកតា ដោយប្រើរយៈពេ នៃការសាងសង់ ២ឆ្នាំ គិតចាប់ថ្ងៃនៃការបើកការដ្ឋាននេះ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៧ ។

លោក ស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៏ និង វិចិត្រសិល្បៈ បានបញ្ជាក់ថា ៖ អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី អគារ (ខ) ដំណាក់កាលទី១ នឹងត្រូវសាងសង់ឡើងអំពីបេតុងអាម៉េ និងបេតុងប្រេកុងត្រាំ មានទំហំ១៩៦ម៉ែត្រគុណ និង៤៥ម៉ែត្រ សរុបផ្ទៃក្រឡា ៤៧.០០ ០ម៉ែត្រការ៉េ កម្ពស់៤ជាន់ និងមានចំណតរថយន្តក្រោមដី និងផ្លូវ ចេញ ចូល ផ្លូវព័ទជុំវិញផងដែរប។

លោកស្រីបន្ដថា ៖ ការបញ្ចុះបឋមសិលាសាងសង់អគារ នេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ គឺចំខួបទី១០០ឆ្នាំ នៃការកកើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតែម្តង។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ការបង្កើតឲ្យមានការសាងសង់អគារថ្មី និងប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ មិនមែនជាការដោះដូរ លក់ទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាស់នោះទេ តែវាជាតម្រូវការឲ្យមានអគារធំ ទីធ្លាធំ ដើម្បីឲ្យនិស្សិតងាយ ស្រួលក្នុងការសិក្សារៀនសូត្រ ហើយនឹងអាចតម្កល់រូប សំណាកជាង១ម៉ឺនដុល្លារ ដែលទុកចោលមិនបានតាំងផងដែរ ដូច្នេះហើយទើបសម្តេចតេជោហ៊ុន សែន សម្រេចឲ្យមាន ការសាងសង់ថ្មីឡើងតែម្តង ហើយចំពោះថវិកា ដែលចំណាយលើការសាងសង់នេះ បានមកពីការជួលទីតាំងសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈចាស់ នៅក្រោយសារមន្ទីរជាតិ ខាងជើងព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ សំរិត
image1 image2 image3 image4 image5 image6 image7 image8 image9

image12
image11

image10


ចែករំលែក៖