ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន ៖ គ្រប់សាសនានៅកម្ពុជាសុទ្ធតែផ្ដល់នូវសុខដុមរម្យនីយកម្មក្នុងការអភិវឌ្ឍសង្គម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ គ្រប់សាសនា នៅកម្ពុជាសុទ្ធតែផ្ដល់នូវ សុខដុមរម្យ នីយកម្ម ក្នុងការអភិវឌ្ឍសង្គម រាជ រដ្ឋាភិបាល នៅតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ដល់គ្រប់សាសនា នៅកម្ពុជា ព្រោះថា សាសនា នីមួយៗ សុទ្ធតែអប់រំ ឲ្យមនុស្សគ្រប់ រូប គោរព ប្រតិបត្ដិ ផ្លូវចិត្ដ ផ្លូវកាយ ឲ្យប្រព្រឹត្ដ តែអំពើល្អ នៅក្នុងសង្គម និងផ្ដល់សុខដុមរម្យនីយកម្ម នៅក្នុងសង្គមគ្រួសារ ។ លោកស្រី បានបញ្ជាក់បែបនេះ ខណៈ លោកស្រីចូលរួមក្នុងពិធីបិទ ការសូត្រគម្ពីរអាល់គួអានុលការីម ថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧ នៅម៉ាស្ជិទអាល់មូបារ៉ាក់ ភូមិពោធិ៏ឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ០២ មេសា ឆ្នាំ ២០១៧ ។

លោកស្រី ម៉ែន សំអន ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងសម្ដេអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន បញ្ជាក់ថា៖ ការដឹកនាំសាសនា ទាំងនៅផ្នែកពុទ្ធចក្រ និង អាណាចក្រ ឬសាសនា ឥស្លាម គឺសុទ្ធតែបុគ្គលនោះ គោរពប្រតិបត្ដិ តែអំពើល្អ ដូចគ្នា តែត្រង់ថា បុគ្គលនោះ គោរពតាមគម្ពីរ ធម៌អាថ៌ ក្បួនច្បាប់ លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះ យ៉ាង ណាក៏ ដោយ ក៏នៅតែមិនទាន់គ្រាប់គ្រាន់ដែរ សម្រាប់ទទួលបានជោគជ័យ ក្នុងការដឹកនាំតាមក្បួន ច្បាប់ របស់ខ្លួននោះ។ ការពិត គឺវាទាមទារឲ្យមានមនុស្ស ជាថ្នាក់ដឹកនាំ ដោយឲ្យស៊ីចង្វាក់គ្នា ជាមួយនឹងអ្នក ដែលត្រូវដឹកនាំ ។ ជាក់ស្តែង សាសនាឥស្លាមផ្ទាល់ ត្រឹមតែគម្ពីរអាល់គួរអានុការីមហើយនាំ គ្នា ប្រារព្ធពិធីសូត្រគម្ពីរអាល់គួរអាននុលការីមនេះ មិន ទាន់គ្រាប់គ្រាន់នៅ ឡើយទេពោល គឺយើងទាមទារ ឲ្យមានព្យាការីមហាម៉ាត់ ដែលជាអ្នក បកប្រែ តាមរយៈការបង្ហាញ ជាសកម្មភាពជាក់ស្តែង ដែលធ្វើឲ្យមនុស្ស ជំនាន់នោះ មើល ឃើញទទួលយកបាន ហើយក្លាយទៅជា សាវ័ក ជាឃោសនិក ផ្សព្វផ្សាយមានអ្នកជឿ គោរពតាម និងក្លាយជាឃោសនិក បន្តបន្ទាប់ ធ្វើឲ្យសាសនានេះគង់វង្ស និងរីកសុះសាយ មកទល់សព្វថ្ងៃ មាននៅគ្រប់ទីកន្លែង នៅលើពិភពលោក។

លោក សុះ កំរ៉ី ប្រធានគណៈដឹកនាំជាន់ ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ពិធីសូត្រគម្ពីរ អាល់កូអាននុលការីម របស់សាសនិកឥស្លាម ដែលរៀបចំដោយ គណ: ដឹកនាំជាន់ ខ្ពស់ នៃសាសនិក ឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និងសាសនា នេះ តែង តែប្រារព្ធធ្វើឡើង ក្រោមប្រធានបទ « ឥស្លាមនិង នារី » ។

ដោយឡែក ដើម្បីឆ្លើយតបនឹងគុណូបការៈដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្ត នៃសាសនាឥស្លាមកម្ពុជា ដែលរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទើបតែបានសម្រេចជាគោលការណ៍ បញ្ចូលគ្រូខ្មែរឥស្លាមប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និង កីឡា ពិធីសូត្រត្រូវបានដាក់ចេញក្រោមប្រធានបទ «ឥស្លាម និង នារី » ហើយទាំងខ្លឹមសារសូត្រ និងការប្រែ សម្រួល សុទ្ធតែមានទំនាក់ទំនងនឹងប្រធានបទនេះ។

លោក សុះ កំរ៉ី បានបន្ដថា៖ ពិធីសូត្រដែលនឹងជ្រើសរើសយកបេក្ខជនមួយរូប និង បេក្ខនារីមួយរូប ដើម្បីចូលរួមក្នុងពិធីសូត្រថ្នាក់ពិភព លោក ដែលនឹងប្រារព្ធធ្វើ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នេះ តែងតែមានការអញ្ជើញជាអធិបតី ក្នុងពិធីបើក-បិទ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលសម្តេចមានភារ: មិនអាចអញ្ជើញចូលរួមបាន សម្តេច តែងតែ បានចាត់ឲ្យថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជំនួសលោកផងដែរ ។

លោកសុះ កំរី បានបញ្ជាក់ថា៖ បេក្ខជន បេក្ខនារី ដែលបានចូលរួម សូត្រគម្ពីឆ្នាំនេះ មាន៣៦ រូប មកពីគ្រប់ខេត្ដក្រុង បេក្ខជន ជាប់លេខ ១ មកពីខេត្ដពោធិ៍សាត់ និងបេក្ខនារី ជាប់លេខ១ មកពី ភ្នំពេញ រឺឯ បេក្ខជនជាប់ លេខ ២ និង៣ មកពីខេត្ដ កំពង់ចាម ត្បូងឃ្មុំ និងកោះកុង កែប ។ ក្នុងឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តាមរយៈលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែនសំអន បានឧបត្ថម្ភជាថវិកា ក្នុងពិធីសូត្រគម្ពីអាល់គួអានុលការីមថ្នាក់ជាតិលើកទី២៦នៅខេត្ដត្បូងឃ្មុំនេះ ចំនួន២០លានរៀលផងដែរ ៕ សំរិត

image12 image13 image14 image15 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11


ចែករំលែក៖