ខេត្តតាកែវ៖ ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីមានពាក្យបណ្តឹងរបស់ថៅកែរបស់ខ្លួន ដែលជាម្ចាស់ស្ថានីយប្រេងឥន្ធៈថាបានឆបោកប្រាក់មួយចំនួនបន្ទាប់ពីជនសង្ស័យទាំងពីនាក់នេះត្រូវបានបញ្ឈប់ពីការងារ ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ។
យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ២០១៧ ខាងកម្លាំងអធិការដ្ឋាននគបាលស្រុកទ្រាំង បានទទួលពាក្យបណ្តឹងពីម្ចាស់ស្ថានីយប្រេងឥន្ធៈឈ្មោះ ណុប ម៉ារីយ៉ាន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្តឹងពីកម្មកររបស់ខ្លួនចំនួនពីរនាក់ ដែលបានបញ្ឈប់ឲ្យធ្វើការកាលពីថ្ងៃទី២៣ ខែមីនា ២០១៧ តែកាលពីថ្ងៃទី០១ មេសា ២០១៧ ជនសង្ស័យទាំង ២ នាក់ខាងលើដែល ទី១ឈ្មោះ ពុធ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ និងជនសង្ស័យទី២ឈ្មោះ យិន ធា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ទាំងពីនាក់នេះ បានដើរទាលុយសាំងពីអ្នក ដែលបានជំពាក់ម្ចាស់ស្ថាននីយប្រងឥន្ធះខាងលើ មានទឹកប្រាប់សរុបប្រមាណ ១,០៤០,០០០រៀល។
លុះនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី ដោយមានបញ្ជាពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងតាកែវ កម្លាំងអធិការដ្ឋាននគបាលស្រុកទ្រាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យទំាងពីរនាក់ខាងលើ រួមជាមួយវត្ថុតាងមួយចំនួនដូចជាប្រាក់ចំនួន៨១០,០០០រៀល និងទូរសព្ទ័ដៃពីរគ្រឿងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា