ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នា៤នាក់បើកលឿនដូចហោះជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ម្នាក់ របួសធ្ងន់ ៤នាក់ នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យប្រមាណ៦៥ឆ្នាំ ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ១គ្រឿងជិះឌុបគ្នា ៤នាក់បើកជែងរថយន្តបានជ្រុលមកបុកទាំងកម្រោល ចំណែកភាគីបង្កបានរងរបួសប៊ិះស្លាប់ទាំងអស់គ្នា ៤នាក់ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២ លេខ១៧៣ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សាត សុគា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ(របួសធ្ងន់) ជាអ្នកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1F 6691 ឌុបគ្នាចំនួន ៣នាក់ ទី១ ឈ្មោះ សាត ពុទ្ធី ភេទស្រី អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ(របួសធ្ងន់) ទី២ ឈ្មោះ សាត សុធា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ(របួសធ្ងន់) និងទី៣ ឈ្មោះ យួ ភេទស្រី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ(របួសធ្ងន់) អ្នករងរបួសធ្ងន់ទាំង ០៣នាក់ មានទីលំជាមួយគ្នា និងអ្នកបើកបរម៉ូតូបង្កហេតុ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា(កើតទៅលិច) បណ្ដាលឲ្យរងរបួស និងស្លាប់រដូករណេលពេញផ្លូវតែម្តង ។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកអ្នកបើកបរម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 9008 សណ្ដោងរ៉ឺម៉កឈ្មោះ ទី ជៀន ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ស្លាប់)។

ប្រភពដដែលខាងលើបន្តទៀតថា ភ្លាមៗនោះជនរងរបួសទាំងអស់ត្រូវបានគេបញ្ជូនដឹកយកទៅជូយសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាងទាំងម៉ូតូបង្កទាំងម៉ូតូសណ្ដោងរ៉ឺម៉ក សមត្ថកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីរង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ ៕ បឹុម ពិន

ase (2) ase (1)


ចែករំលែក៖