ព័ត៌មានទាន់ហេតុការណ៍៖

ជីតាល្មោភកាមឥតអៀនខ្មាសចាប់រំលោភចៅខ្លួនឯងរហូតដល់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានអាយុកាន់តែជ្រេបន្តិចទៅហើយ នៅឡើយកម្មតណ្ហាក្រាសទៀត ធ្វើសកម្មភាពដោយឥតអៀនខ្មាស់ រំលោភចៅស្រីបង្កើតខ្លួនឯងរហូតដល់២នាក់ បានសម្រេចសរុប៥ដង ។ ប៉ុន្តែទោះបីយ៉ាងណា ទេវតាមានភ្នែក បុរសចំណាស់រូបនេះ មិនអាចបន្តធ្វើសកម្មភាពថោកទាប សង្គមស្អប់ខ្ពើមនេះបានទៀតទេ គឺត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងរបស់សាច់ញាតិជនរងគ្រោះ ។

ហេតុការណ៍ខាងលើនេះ បានផ្ទុះបែកធ្លាយឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ផៃ ស្រី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ រីឯជនរងគ្រោះឈ្មោះស. ស.វ.ណ.ជ.ស. អាយុ៩ ឆ្នាំនិង ឈ្មោះ ឡ. ស.ច.ន. ភេទស្រី អាយុ ៩ ឆ្នាំដូចក្នា ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យបានរំលោភជនរងគ្រោះ ឈ្មោះឡ. ស.ច.ន. និងឈ្មោះស. ស.វ.ណ.ជ.ស. នៅក្នុងកំឡុងខែមករា ឆ្នាំ២០១៧ ។ ជនសង្ស័យបានរំលោភចៅស្រី ឈ្មោះឡ. ស.ច.ន. បានចំនួន២ដង គឺនៅលើផ្ទះរបស់ខ្លួន(ជនសង្ស័យ) ។ ចំណែកឯឈ្មោះ ស. ស.វ.ណ.ជ.ស. ត្រូវជនសង្ស័យរំលោភបាន៣ដង គឺនៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៧ បានចំនួន២ដង នៅលើកាណូត១ដង និងនៅលើផ្ទះ១ដង ហើយលើកទី៣នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ម៉ោង២០និង៣០នាទី ជនសង្ស័យបាននាំជនរងគ្រោះទៅរោងចំការខ្ញី ហើយធ្វើសកម្មភាពរំលោភ ។ ពេលរំលោភហើយ ជនសង្ស័យបាននាំជនរងគ្រោះទៅផ្ទះ ។ ពេលជនរងគ្រោះទៅដល់ផ្ទះ ម្តាយរបស់នាងឃើញខោកូនស្រីសើម ទើបមានការសង្ស័យ ក៏សួរដេញដោល ពេលនោះជនរងគ្រោះបានប្រាប់ពីដំណើររឿងថាត្រូវជីតាចាប់រំលោភ ។

ក្រោយពីដំណឹងនេះបែកធ្លាយហើយនោះ ម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីក៏បានធ្វើសកម្មភាពឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តនីតិវិធីតែម្តង ៕

ae (2) ae (1)


ចែករំលែក៖