ភ្នំពេញ៖ ភាពស្រស់ស្អាត និងទាន់ស័យ របស់នាឡិកាម៉ាក G-SHOCK ចំនួន២ម៉ូឌែលរបស់ប្រទេសជប៉ុន គឺម៉ូឌែល GA-500 និង GA-700 ដែលទទួលបានការនាំចូលលក់ផ្តាច់មុខរបស់មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន (LDI ENTERPRISE Co.,Ltd) ដែលទទួលបានធានារ៉ាប់រងស្របច្បាប់ពីក្រុមហ៊ុនដើមនៅជប៉ុនបានដាក់តាំងបង្ហាញនិងលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ នាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅសាខាផ្សារទំនើបអ៊ីអនម៉លជាន់ទី១ ។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស បានថ្លែងថា នាឡិកាថ្មីទំនើបទាំង២ម៉ូឌែលរបស់ជប៉ុនខាងលើ គឺជាផលិតផលចុងក្រោយរបស់នាឡិកាម៉ាក G-SHOCKមានគុណភាពល្អ និងមានតម្លៃសមរម្យ សម្រាប់បំពេញតម្រូវការរបស់អតិថិជន ពិសេសគឺសក្ដិសមខ្លាំង ចំពោះយុវវ័យសម័យថ្មីតែម្ដង។ទន្ទឹមនឹងតាំងបង្ហាញនូវនាឡិកាម៉ូឌែល GA-500 និង GA-700 នៅថ្ងៃទី០២ ខែមេសានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន លោក គួច ណាវបានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដែរក្រុមហ៊ុននិងមានការលក់បញ្ចុះតម្លៃជាពិសេសចាប់ពី២០ភាគរយ ទៅ ៣០ភាគរយ អតិថិជន ដែលមកទិញផលិសផលពីមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុនយកប្រើប្រាស់ទទួលបានបញ្ចុះតម្លៃ ១០ភាគរយបន្ថេមទៀត។
លោកបន្ថែមថា ក្រុមហ៊ុន LDI តែងតែបានផ្តល់ជូនអតិថិជនរបស់ខ្លួននូវគុណភាពដ៏ល្អប្រណីត ជានាឡិកាសុទ្ធល្អ មិនក្លែងបន្លំគុណភាព ពោលគឺនាឡិកាស្វីសចំស្វីស ជប៉ុនចំជប៉ុន ដូចដែលអតិថិជនជាទីគោរពរាប់អានទាំងអស់ធា្លប់មានទំនុកចិត្តមកលើមជ្ឈមណ្ឌលយើងកន្លងមក ដែលមានទីតាំងច្បាស់លាស់ក្នុងការធានាបាននូវជំនឿទុកចិត្តចំពោះផលិតផលរបស់យើង “ខ្ញុំរំពឹងថា នាឡិកាម៉ាក G-SHOCKទាំង២ម៉ូឌែលថ្មីខាងលើ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជនដូចគ្នានិងមូឌែលមុនដែរ”។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន គឺជាមជ្ឈមណ្ឌលផ្គត់ផ្គងនាឡិកាម៉ាកល្បីៗជាច្រើន ពិសេសគឺនាឡិកាក្រុមហ៊ុន CASIO របស់ប្រទេសជប៉ុន ដូចជាម៉ាក CASIO, G-SHOCK, BABY-G, EDFCE, PROTREK និងម៉ាក SHEEN ជាដើម ដែលអាចប្រើប្រាស់បានគ្រប់វ័យ ធ្វើឲ្យជីវិតពោរពេញដោយកិត្តិយស និងមានគុណភាពខ្ពស់ថែមទៀតផង ៕ សុភា