ព័ត៌មានទាន់ហេតុការណ៍៖

លោក សេង សំណាង ហៅសៀង ឬដំរី នៅពីក្រោយបទល្មើសនេសាទគ្រប់រដូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់រាយការណ៍ថា លោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង សេង សំណាង ហៅសៀង ឬដំរី នៅពីក្រោយបទល្មើសនេសាទគ្រប់រដូវ ចំណុចនេះហើយទើបធ្វើឲ្យមានផលលំបាកដល់មន្រ្តីជំនាញក្នុងការបង្រ្កាប ។

ប្រភពរាយការណ៍ខាងលើបន្តថា លោក សេង សំណាង ហៅសៀងឬដំរី គាត់តែងតែប្រកបរបរជំនួញបទល្មើសនេសាទនេះគ្រប់រដូវ មានន័យថា រដូវមងត្រីបណ្ដូលអំពៅ ក៏គាត់នៅពីក្រោយ រដូវឈ្នក់ ក៏គាត់នៅពីក្រោយ រដូវអួនហំ និងអួនកែច្នៃក៍គាត់នៅពីក្រោយ ហើយគាត់ប្រមូលលុយពីជនប្រព្រិត្តបទល្មើសនេសាទដែលផ្ដួចផ្ដើមគំនិតពីគាត់ផ្ទល់ ដើម្បីយកទៅរត់ការជាមួយមន្រ្តីជំនាញឬស្ថាប័នពាក់ព័ន្ធនានា ប៉ុន្តែលោក សៀងឬដំរី គាត់មិនសូវយកលុយដែលគាត់ប្រមូលបាននោះទៅរត់ការប៉ុន្មាននោះទេ ភាគច្រើនគាត់សុីដាច់ទាំងស្រុងមូលដូចបាល់តែម្នាក់តែម្តង ហើយនៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៧នេះ លឺថា លោក សេង សំណាង ហៅសៀងឬដំរី គាត់មានបទល្មើសនេសាទប្រភេទអួនហំចំនួន ៥វង់ ប៉ុន្តែគេមិនដឹងថាគាត់(សេង សំណាង ហៅសៀងឬដំរី) យកលុយពីជនប្រព្រិត្តបទល្មើសនេសាទខាងលើ ដើម្បីយកទៅរត់ការដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធប៉ុន្មាននៅឡើយនោះទេ។

ករណីខាងលើ ទោសជាប្រភពព័ត៌មានរាយការណ៍យ៉ាងណាក្តីអ្នកកាសែត នគរវត្ត ព្យាយាមទំនាក់ទំនងសុំការពន្យល់ដើម្បីស្វែងរកការពិតជុំវិញបញ្ហានេះ ប៉ុន្តែលោក សេង សំណាង ហៅសៀង ឬដំរី បានឆ្លើយតបតាមទូរស័ព្ទនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ថា ដឹងនគរវត្ត ឬអង្គនគរវត្ត ខ្ញុំអត់ស្គាល់បងឯងផង រួចបិទទូរស័ព្ទបាត់។ ដោយឡែកលោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃដដែលដែរថា បញ្ហាហ្នឹងលោក មិនដឹងនោះទេ ព្រោះកន្លងមកលោក ក្រើនរំលឹកជារើយៗដល់បុគ្គលពាក់ព័ន្ធសុំដកខ្លួនជាបន្ទន់ ពុំដូច្នេះនោះទេ អ្នកណាធ្វើ អ្នកនោះទទួល៕ បឹុម ពិន

unnamed


ចែករំលែក៖