ព័ត៌មានទាន់ហេតុការណ៍៖

សល់៣ថ្ងៃទៀតចូលរោងការកុងតឺន័រផ្តាច់សង្ខារកូនក្រមុំ រីឯកូនកំលោះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ៖ ពិតជារន្ធត់ចិត្តណាស់និងមហាខ្លោចចិត្តណាស់ដែលនារីម្នាក់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីតូច រហូតបានចប់សាកលវិទ្យាល័យហើយថែមទាំងមានការងារធ្វើត្រឹមត្រូវនិងមានគូស្រកររហូតភ្ជាប់ពាក្យព្រមទាំងកំណត់ថ្ងៃចូលរោងការទៅហើយនោះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបុរសជាគូដណ្តឹងរងរបួសធ្ងន់។

ថ្ងៃចូលរោងការដែលកម្មវិធីត្រូវបាន ចាស់ទុំទាំងសងខាង និងសាច់ញាតិរៀបចំ បណ្តើរៗទៅហើយនោះគឺនៅថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៧ ក៏បានប្រែក្លាយជា រោងបុណ្យសពទៅវិញធ្វើឲ្យអ្នកភូមិ និងអ្នក បានដឹងពីរឿងនេះសែនសង្វេគយ៉ាងខ្លាំង។

ថ្ងៃចូលរោងការរបស់ពួកគេគ្រោងធ្វើឡើងនៅដើមសប្តាហ៍ទី១ ខែមេសា ឆ្នាំ ២០១៧ ប៉ុន្តែខណៈពួកគេទាំង២នាក់កំពុងធ្វើដំណើរតាមផ្លូវពីភ្នំពេញឆ្ពោះទៅស្រុក កំណើតដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំ និងកូនកំលោះនោះតែពេលធ្វើដំណើរតាមផ្លូវលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ចំណុចត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ស្រាប់តែ រថយន្តកុងតឺន័រមួយគ្រឿងបុកពួកគេកំពុងជិះម៉ូតូបណ្តាលឲ្យខាងស្រីស្លាប់គួរឲ្យ អាណោចអាធ័មរីឯខាងប្រុសវិញរងរបួសធ្ងន់។

សាច់ញាតិបានថ្លែងទាំងរន្ធត់ចិត្តថា នារីរងគ្រោះដែលគ្រោងចូលរោងការនេះឈ្មោះ ប៉ិន ប៊ុនឡា អាយុ២៧ឆ្នាំ ជាកូនទី២ របស់លោក ប៉េវ នុន និងអ្នកស្រី ឃី យ៉ូត រស់នៅភូមិត្រពាំងគ្រញូង ឃុំត្រពាំង គ្រ្រញូង ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ននាងជាជំនួយការគណនេយ្យនៅក្រុមហ៊ុន លឹម ឡេងស្រេង ដឹកជញ្ជូន ស្ថិតនៅ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានី ភ្នំពេញ ដែលការចូលបម្រើការងារបន្ទាប់ពីនាងបានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា។ដោយឡែកកូនកំលោះវិញមានឈ្មោះ ម៉ី យុទ្ធា ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅ មន្ទីរពេទ្យ។

បន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់នេះ ថ្នាក់ដឹកនាំ និងបុគ្គលិករួមការងារមួយចំនួនបានទៅចូលបុណ្យផ្ទាល់ ដើម្បីសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានមនុស្សរបស់សង្គមជាតិ និងជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់។សូមប្រជាពលរដ្ឋទាំងអស់ចូលរួមនិងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទាំងអស់គ្នា ៕ សហការី

Bondith_1 copy Bondith_2 copy

 


ចែករំលែក៖