ព័ត៌មានទាន់ហេតុការណ៍៖

បងធម៌ប្រុសមិននៅផ្ទះហ៊ានសើយសារុងបងធម៌ស្រីដែលកំពុងដេក

ចែករំលែក៖

ភ្នំពេញ៖ បុរសជាប្អូនធម៌ម្នាក់ពេល ឃើញប្តីបងស្រីធម៌មិននៅផ្ទះបានធ្វើសកម្ម ភាពចាប់បងស្រីរំលោភពេលកំពុងដេកលង់លក់តែត្រូវបងស្រីដឹងខ្លួនទាន់វាយ៣ខ្នើយឱបហើយរត់ចេញក្រៅបន្ទប់រួចកិបសោទ្វារទុកជនសង្ស័យនៅខាងក្នុងនោះ លុះព្រឹកឡើងទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលជាប្អូនធម៌មានឈ្មោះ ធា ម៉ៅ អាយុ២៤ឆ្នាំ មុខរបរកម្មករធ្វើថ្ម ម៉ាប។ ចំណែកឯបងស្រីធម៌ឈ្មោះ ញ.ធ. អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង ២នាក់ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា រូបនាងនិងជនសង្ស័យបានរាប់អានគ្នាជាបងប្អូនធម៌ អស់រយៈពេលជាង២ឆ្នាំមកហើយដោយ ជួលបន្ទប់ស្នាក់នៅជាមួយគ្នារាប់ទាំងប្តីនាង និងប្អូនស្រីបង្កើត៤នាក់ទៀតផង។

មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានឱ្យដឹង ថា នៅល្ងាចកើតហេតុប្តីជនរងគ្រោះនិងប្អូន ស្រីបង្កើតបានចេញទៅចូលរួមមង្គលការបងប្អូននៅឯស្រុកកំណើតខេត្តតាកែវ ដោយទុកឲ្យជនរងគ្រោះ និងជនសង្ស័យស្នាក់នៅបន្ទប់ជួលតែ២នាក់។ លុះមក ដល់វេលាម៉ោងប្រហែល១០យប់ជនរងគ្រោះនិងជនសង្ស័យបានចូលដេកនៅក្នុងបន្ទប់ជួលជាមួយគ្នាដោយស្ត្រីរងគ្រោះ ដេកក្បែរជញ្ជាំង។ ចំណែកជនសង្ស័យ ដេកក្បែរចង្ក្រានបាយ។

មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានបន្តថា នៅវេលាម៉ោងកើតហេតុពេលដែលស្ត្រីរងគ្រោះកំពុងដេកលង់លក់ស្រាប់តែជន សង្ស័យបានវារថ្នមៗទៅពោបពីលើស្ត្រីរងគ្រោះហើយបានសើយសារុងនាងបម្រុង រំលោភតែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏ធាក់ មួយជើងខ្ទាតរួចហើយស្ទុះយកខ្នើយឱប មកវាយចំនួន៣ខ្នើយទៀតទើបស្រែកឆោឡោធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចស្ត្រីរងគ្រោះរត់ចេញមកក្រៅបន្ទប់ជួលយកសោចាក់ពីក្រៅរួចរត់មកប្តឹង សមត្ថកិច្ច។ លុះព្រឹកឡើងវេលាម៉ោ៧ថ្ងៃ ដដែលទើបសមត្ថកិច្ចទៅឃាត់ខ្លួនជន សង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ

dde

 


ចែករំលែក៖