ព័ត៌មានទាន់ហេតុការណ៍៖

ទុករយៈពេល១ខែឲ្យអាជីវករលក់ដូរនៅផ្សារព្រែកឯងត្រូវប្តូរទីតាំង

ចែករំលែក៖

ភ្នំពេញ : បន្ទាប់អាជ្ញាធរខណ្ឌបានព្យាយាមណែនាំម្តងហើយម្តងទៀតតាមវិធីក្តៅនិងត្រជាក់ ទៅលើក្រុមអាជីវករផ្សារព្រែកឯងដែលយកផ្លូវជាតិលេខ១ដាក់តាំងលក់ទំនិញសព្វសារពើរនោះ ពេលនេះបានធ្វើអោយអាជ្ញាធរសម្រេចដាក់ឱសានវាទ ដោយទុករយៈពេលអោយ១ខែទៀតត្រូវរើចេញពីចិញ្ចើមផ្លូវជាតិផ្លាស់ទៅលក់ដូនៅកន្លែងថ្មីដោយបានរៀបចំទុករួចជាស្រេច ពោលគឺទុកពេលអោយចូលឆ្នាំថ្មីប្រពៃណីប្រពៃណីខ្មែរចប់រួចរាល់អាជ្ញាធរនឹងចាត់វិធានការហើយ ។

ឆ្លើយតបទៅនឹងមតិរិះពីមហាជនម្តងហើយម្តងទៀតឡើងសង្កៀរត្រចៀកនោះ នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧ នេះ អាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំដោយអភិបាលរងខណ្ឌ២រូប រួមមាន លោក ថេង សុថុល និងលោករស់ សុភក្តិ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌជាច្រើនាក់ទៀត ចុះទៅធ្វើការណែនាំដោយទុករយៈអោយ១ខែត្រូវរើចេញពីផ្លូវជាតិទៅលក់ដូរនៅកន្លែងថ្មីជាកំហិតលែងយោគយល់ទៀតហើយ ។ ការសម្រេចបែបនេះគឺដើម្បីការពារជីវិតអ្នកលក់លើផ្លូវជាតិដែលប្រឈមនិងហានិភ័យខ្ពស់ដោយគ្រោះថ្នាក់ចរាចរ , រៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ , រៀបចំបរិស្ថានអោយបានល្អ មួយផ្នែកទៀតបញ្ចៀចការកកស្ទះចរាចរ ។

លោក ថេង សុថុល អភិ បាលរងខណ្ឌ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខណ្ឌនឹងសង្កាត់បានចេញសេចក្តីណែនាំជូនដល់ក្រុមអាជីវករនឹងបានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារព្រែកឯងនេះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែក្រុមអាជិីវករនៅតែបំពានមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្កការកក់ស្ទះ ធ្វើអោយប៉ះពាល់ដល់សោភ័ណ្ឌភាព, សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន ដូច្នេះហើយទើបលោកអភិបាលខណ្ឌបានណែនាំអោយគណៈបញ្ជាការឯកភាពខណ្ឌចុះមកជាថ្មីម្តងទៀតដើម្បីណែនាំអោយបងប្អូនអាជីវកររើចេញពីផ្លូវជាតិទៅលក់នៅកន្លែងថ្មីដែលអាជ្ញាធរបានរៀបចំអោយក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ។ អាជ្ញាធរប្តេជ្ញានឹងរៀបចំផ្សារព្រែកឯងនេះអោយល្អប្រសើរ ជាពិសេសនឹងចាត់វិធានការទៅលើកក្រុមអាជីវករណាដែលរឹងទទឹងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នឹងមិនទុក្ខបណ្តែតបណ្តោយអោយដាក់លក់សម្ភារលើផ្លូវយ៉ាងអាណាធិបតេយ្យបែបនេះទៀតទេ ។

ដោយឡែកលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌច្បារអំពៅបានបញ្ជាក់បន្ថែមថា បញ្ហាផ្សាព្រែកឯងនេះអាជ្ញាធរលែងយោគយល់តទៅទៀតហើយ គិតពីថ្ងៃនេះរហូតដល់ចុងខែមេសាត្រូវរើចេញពីចិញ្ចើមផ្លូវជាតិទៅលក់នៅកន្លែថ្មីគឺនៅខាងក្រោយផ្សា ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានអោយបានប្រសើឡើង មួយផ្នែកទៀតបញ្ចៀចពីគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុនៅចំនុចដែលអាជីវករយកផ្លូវធ្វើជាកន្លែងលក់ដូរ ។ បញ្ហាមួយទៀតក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរខណ្ឌនិងអញ្ជើញម្ចាស់ផ្ទះចំនួន៩ដែលអនុញ្ញាតិអោយគេដាក់របស់របរនៅចិញ្ចើមផ្លូវហើយយកភាស៉ីរៀងរាល់នោះ ទៅប្រជុំនៅសាលាខណ្ឌនាពេលខាងមុខដើម្បីបញ្ចប់សកម្មភាពលក់ដូរលើចិញ្ចើម ផ្លូវជាតិ ៕ សណ្តោស

ae (10) ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9)


ចែករំលែក៖