ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ នូវសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌព្រែកព្នៅ បន្ទាប់ពីពិនិត្យឃើញមានជាប់សារធាតុញៀនក្នុងខ្លួន ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង ១៥ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ផ្លូវបេតុងភូមិ ខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងបានឲ្យដឹងថា នៅមុនពេលឈានទៅដល់កាេចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើគឺ ដោយសារកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូ ភ្លាមៗដើម្បីយកមកពិនិត្យទឹកនោម យោងតាមការពិនិត្យឃើញថា ជនសង្ស័យទាំង២នាក់ មានជាប់ពាក់ព័ន្ធនូវសារធាតុញៀនក្នុងខ្លួន ទើបកម្លាំងសម្រេចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនបន្តមកអធិការដ្ឋានខណ្ឌព្រែកព្នៅចាត់ការបន្ត ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ១ ទិត្យ ផាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្នល់ខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី ២. ឈ្មោះ ឈៀង សុខ ហៅឈុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្នល់ខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចសម្ភារចាប់យកមានម៉ូតូ ម៉ាក ZOOMER X សេរី២០១៥ ពណ៌ត្រួយចេកបិទស្កុកខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-7370 ចំនួន១គ្រឿង ទូរស័ព្ទម៉ាក Samsung និងទូរស័ព្ទម៉ាកអិនចុចពិលពណ៌ខ្មៅ ចំនួនមួយគ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ពន្សាំង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បន្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់និងរៀបចំឯកសារបញ្ជូនទៅតុលាការបន្តទៀត ៕ ព្រែកជ័យ