ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញបើកដៃឲ្យបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ អួនហំ អួនកែច្នៃ និងសុីប នាំការក្តៅក្រហាយដល់អ្នកនេសាទលក្ខណៈគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជានេសាទជាលក្ខណៈគ្រួសារនៅ ស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញបទល្មើសសាទ ប្រើប្រាសឧបករណ៍ប្រភេទ អួនហំ អួនកែច្នៃ និងសុីប អូសទាញដោយកម្លាំងម៉ាសុីនធំៗ កំពុងសម្រុកធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង និយាយរួមក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តពោធិ៍សាត់ទាំងមូលតែម្តងឲ្យតែផ្នែកទឹក ដែលបញ្ហាខាងលើនេះនាំការក្តៅក្រហាយដល់ប្រជានេសាទជាលក្ខណៈគ្រួសារ(មងសន្ទូច) ត្រូវបានគេចោទថាបើមន្រ្តីជំនាញរដ្ឋបាលជលផលមិនបើកដៃជនប្រព្រិត្តក៍មិនហានធ្វើសភាពជាដាច់ខាតនោះដែរ ។

ប្រភពរាយការណ៍ខាងលើបន្តថា សកម្មភាពជនប្រព្រិត្តធ្វើបទល្មើសនេសាទរាល់ថ្ងៃនេះ គេសង្កេតឃើញធ្វើចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ហើយសុទ្ធជាប្រភេទបទល្មើសចល័ទ្ធលឿនដូចជាប្រភេទឧបករណ៍ សុីប អួនហំ និងអួនកែច្នៃ ដែលបទល្មើសប្រភេទនេះ នៅពេលមានសមត្តកិច្ចលួចចុះឆ្មក់មកបង្រ្កាបម្តងៗ ដែលក្រៅអ្នកមើលផ្លូវដើម្បីរាយការណ៍ប្រាប់មើលមិនសព្វនោះ ហើយអ្នកផ្តល់ព័ត៌មានប្រាប់ជនប្រព្រិត្តបទល្មើសសុទ្ធសឹងជាសមត្តកិច្ចទាំងអស់ ដូច្នេះហើយទើបពួកគេងាយបំបែកគ្នាបើករត់គេចជ្រកតាមអូរឬព្រែកមាត់ៗព្រៃ និងនៅតាមភូមិនានា នៃបឹងទន្លេសាប ប៉ុន្តែអ្វីដែលសំខាន់នោះឧបករណ៍បទល្មើសនេះ វានាំការក្តៅក្រហាយដល់ប្រជានេសាទជាលក្ខណៈគ្រួសារ(មងសន្ទូច) ព្រោះពួកគេធ្វើសកម្មភាពដាច់អស់គ្មានសល់នោះឡើយ ហើយបញ្ហាផលលំបាករបស់ថ្នាក់អន្តរក្រសួងក្នុងការបង្រ្កាបបែបនេះឯង ចំណែកមន្រ្តីជំនាញឬស្ថាប័នពាក់ព័ន្ធនៅមូលដ្ឋានមិនបង្រ្កាបជាដាច់ខាត់ បានត្រឹមផ្ទៀងផ្ទត់មើលដើម្បីរាយការណ៍ប្រាប់ជនប្រព្រិត្តប៉ុណ្ណោះ។

ប្រភពដដែលបន្តទៀតថា ករណីខាងលើ នៅថ្ងៃទី៤ ទី៥ ខែមេសា ឆ្នាំ២០១៧ ពួកគេទទួលបានព័ត៌មានច្បាស់ការថា មានកម្លាំងនីតិកម្ម និងវិវាទ នៃនាយកដ្ឋានរដ្ឋបាលជលផល ចុះមកធ្វើការនៅលើផ្ទៃបឹងទន្លេសាបពួកគេផ្អាកធ្វើសកម្មភាព ហើយបើធ្វើគឺធ្វើដោយប្រុងប្រយ័ត្នជានិចដាក់បណ្ដាញឃ្លាំមើលសមត្តកិច្ចគ្រប់ច្រកល្ហក ដូច្នេះហើយករណីខាងលើនេះអ្វកនេសាទជាលក្ខគ្រួសារ ទទូចសំណូមពរសុំឲ្យសមត្តកិច្ចថ្នាក់លើថ្នាក់ធំៗជួយអន្តរាគមន៍ឲ្យខានតែបាន ពុំដូច្នេះនោះទេ មុខរបរដូចពួកគាត់រាយមងសន្ទូច ធ្វើនេសាទមិនបាននោះឡើយ ព្រោះក្រុមនេសាទប្រើប្រាសប្រភេទដូចបានរាបរបខាងលើនេះ បំផ្លាញគ្មានសល់អស់ជាក់ជាមិនខាននោះឡើយ ៕ ប៉ឹម ពិន

ae (3) ae (4) ae (5) ae (6) ae (7) ae (1) ae (2)


ចែករំលែក៖