ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងដល់ក បើករថយន្តទៅមុខលែងរួចឈប់ដេកទាល់តែស្វាងទើបសមត្ថកិច្ចឲ្យបន្តដំណើរទៅមុខទៀត

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្ដម៉ាកហ៊ីលុចវីហ្គោ មកឈប់ចតនៅកណ្ដាលផ្លូវរួចដេកមួយសន្ទុះធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតក្នុងមូលដ្ឋានឃើញដូច្នេះក៏ដើរចូលទៅហៅក៏ងើបទាំងស្ថានភាពស្រវឹងទើបបន្តដំណើរទៅមុខទៀត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅម្ដុំផ្លូវបែកជាបួនតាមបណ្ដោយផ្លូវ២១៤ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្រី្តនគរបាលប៉ុស្តិ៍បឹងរាំងបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់នេះដែលគេមិនស្គាល់ឈ្មោះ និងអាសយដ្ឋានស្នាក់នៅកន្លែងណាមានអាយុជាង៣០ឆ្នាំ និងមិនដឹងជាមកពីណាទេបានបើករថយន្ដម៉ាក HILUX VIGOពាក់ស្លាកលេខខេមរភូមិន្ទ០២-២៨៨៨៥ធ្វើដំណើរតាមផ្លូវលេខ២១៤ក្នុងទិសដៅលិចទៅកើត។លុះមកដល់ចំណុចកើតហេតុទំនងជាស្រវឹងខ្លាំងពេកក៏ឈប់រថយន្តដេកមួយសន្ទុះធំ។ពេលឃើញដូច្នេះ

កម្លាំងសម្ថកិច្ចមូលដ្ឋានក៏បានចុះទៅដាស់ឲ្យគាត់ភ្ញាក់ ហើយពេលដែលគាត់ភ្ញាក់ឡើងមិនទានអស់ជាតិស្រវឹងក៏បើករថយន្ដបន្តដំណើរទៅមុខទៀតតែសមត្ថកិច្ចឃាត់គាត់ឲ្យរកកន្លែងសុវត្ថិភាពដេកអស់ងងុយនិងស្វាងស្រាជាងមួយម៉ោងទើបឲ្យបន្ត ដំណើរបើករថយន្តទៅផ្ទះវិញដោយសុវត្ថិភាព៕ ប្រាថ្នា

12


ចែករំលែក៖