ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នករត់ការដោះលែងអ្នកទោសនេសាទជនជាតិវៀតណាមចេញពីពន្ធនាគារជាបណ្ដើរៗហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជានេសាទ រស់នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឲ្យដឹងថា មានអ្នករត់ការដោះលែងអ្នកទោះនេសាទជនជាតិវៀតណាមចេញពីពន្ធនាគារខេត្តជាបណ្ដើរៗហើយ សង្ស័យថ្នូរនឹងដូល្លារអាមេរិចកាំង ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ត្រូវបានគេរត់ការដោះលែង ៣នាក់ ទី១ ឈ្មោះ ផាត ទី២ ឈ្មោះ ហុង និងទី៣ ឈ្មោះ តន អ្នកទាំង ៣នាក់ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហើយអ្នកទាំង ៣នាក់ខាងលើនេះ ដែលអាចចេញពីពន្ធនាគារខេត្តពោធិ៍សាត់បាន ដោយពឹងពាក់អ្នកភូមិ ៤ ឃុំកំពង់លួង ស្រុកក្រគរម្នាក់ ថ្នូរនឹងលុយម្នាក់ ១០០០ដុល្លារ ហើយជនសង្ស័យទាំង ៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីបទល្មើសនេសាទ ខណៈដែលកម្លាំងអន្តរក្រសួងធ្វើការបង្រ្កាបនាកន្លងមក។

គួររំលឹកថា៖ គេនៅចាំបានករណីកម្លាំងអន្តរក្រសួង ចុះបង្រ្កាបបទល្មើសទ្រង់ទាយធំ នៅចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់លួង ឃុំកំពង់លួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កាលនោះកម្លាំងឃាត់ខ្លួនជនសង្ស័យស្រី ប្រុសប្រព្រិត្តបទល្មើសនេសាទចំនួន ៤១នាក់ រួមទាំងវត្ថុតាងអួនហំចំនួន ២វង់ អួនកែច្នៃចំនួន ៤វង់ និងសម្ភារមួយចំនួនធំផងដែរ ទាំងជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ កម្លាំងបានអូសទាញដឹកនាំយកទៅបំពេញនីតិវិធី នៅឯខេត្មិនស្គាល់ម៉ាកជិះមិនស្គាល់ម៉ាកតកំពង់ឆ្នាំងតែក្រោយត្រូវបានបង្វែសំណុំរឿង រួមទាំងវត្ថុតាង និងសម្ភារមកបន្តនីតិវិធីនៅខេត្តពោធិ៍សាត់វិញ។

ប្រភពដដែលរាយការណ៍បន្ថែមបន្តទៀតថា ការដែលកម្លាំងអន្តរក្រសួងបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើ ក្នុងចំណោមជនសង្ស័យក្មេងចាស់ប្រុសស្រីទាំងចំនួន ៤១នាក់ មានកម្មករនេសាទ ជនរារាំងសមត្ថកិច្ច ក្នុងនោះមានថៅកែ ២នាក់ ទី១ ឈ្មោះ ហាង ទី២ ឈ្មោះ ហ៊ុង អ្នកទាំងពីរ ជាជនជាតិវៀមណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវគេដោះលែងឲ្យរួចខ្លួនភ្លាមៗទាំងយប់នៅខេត្តកំពង់ឆ្នាំង ផ្នូរនឹងលុយ ១៩លានរៀល ហើយឈ្មោះ ហាង មិនហាននៅស្រុកខ្មែរទៀតនោះទេ(វៀតណាម) ចំណែកឈ្មោះ ហ៊ុង កំពុងបន្តប្រព្រិត្តបទល្មើសដដែលរាល់ថ្ងៃ៕ ប៉ឹម ពិន

aefr (2) aefr (3) aefr (4) aefr (5) aefr (1)


ចែករំលែក៖