ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអសនៈអស់ទាំងព្រឹក ធ្វើឲ្យប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះនាំគ្នាបាញ់ទឹកពន្លត់ទាន់ពេលវេលាតែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងស្ថិតនៅផ្ទះលេខ១២២ក្រុមទី៧ភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវកាលពីព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០១៧ ដោយសារទុស្សេខ្សែរភ្លើង។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះខាត់សុធាភេទប្រុសអាយុ៣៦ឆ្នាំ។ម្ចាស់ផ្ទះរូបនេះបានឲ្យដឹងថាមូលហេតុដែលបណ្តាលឱ្យឆាបឆេះអាសនៈនោះផ្តើមមកពីរូបគាត់រៀបចំភ្លើងអគ្គិសនីដាក់លើអសនៈនិងខ្សែអំពូលភ្លើងពណ៌ចម្រុះ ដើម្បីបំភ្លឺលម្អគ្រូបាធ្យាយហើយមិនដឹងរឿងអីស្រាប់តែទុស្សេឆាបឆេះបែបនេះតែម្តង។
សាក្សីរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានអគ្គិភ័យនេះ គេបានឃើញមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញតាមបង្អូចបន្ទប់អសនៈតាំងធម៌ជាន់ទី២ទើបប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថាមានភ្លើងឆេះផ្ទះនៅជាន់ទី២ខណៈម្ចាស់ផ្ទះកំពុងនៅជុំគ្នានៅជាន់ក្រោមមិនដឹងអី។
ពេលឃើញដូច្នេះភ្លាមម្ចាស់ផ្ទះបានស្រែកឲ្យអ្នកជិតខាងជួយខ្លះជួយយកទុយយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៥បំពង់និងប្រើពេលពន្លត់អស់រយៈកន្លះម៉ោងទើបភ្លើងរលត់ហើយគេឃើញមានរងការខូចខាតសម្ភារៈបន្តិចបន្តួចប៉ុណ្ណោះ ៕ ប្រាថ្នា