ភ្នំពេញ៖ ជនរងគ្រោះម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ជាទីបំផុត ដោយបន្ទាប់ពីរថយន្តកុងតឺន័របុកកង់ពីក្រោយហើយនោះ ជនរងគ្រោះបានដួល ហើយរថយន្តកុងតឺន័រក៏កិនពីលើបណ្តាលឲ្យបែកខួរស្លាប់ក្នុងថ្លុកឈាម ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវបេតុងព្រៃស ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាក្សីនិយាយថា ជនរងគ្រោះធ្វើដំណើរដោយជិះកង់ដុបគ្នា២នាក់ គ្រានោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មកបុកពីក្រោយពីទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ រីឯងម្នាក់ទៀត មិនមានរងរបួសនោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដោយចាប់បានតែរថយន្តប៉ុណ្ណោះ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕ ជឹម ភារ៉ា