ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រឿងៗឃើញគេចោមពុងបោកខោអាវកើតមានអារម្មណ៍ក៏ចាប់រំលោភបានសម្រេច ក្បែរគុម្ពចេក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នារីរងគ្រោះម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភរហូតបាន សម្រេចនៅក្បែរគុម្ពចេកជិតជង្រុកស្រូវ ខណៈដែលបុរសរូបនេះត្រឡប់មកពីស៊ីការ ស្រវឹងស្រឿងៗ ហើយឃើញនាងកំពុង អង្គុយចោមពុងបោកខោអាវតែម្នាក់ឯងក៏កើតមានអារម្មណ៍ចង់រួមភេទទើបដើរទៅបបួលនិងចាប់នាងរំលោភតែម្តង ។

ក្រោយកើតហេតុឪពុកនារីរងគ្រោះរស់នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ ដំបង បានប្តឹងចោទប្រកាន់ទៅលើយុវជនឈ្មោះ រាជ លីន អាយុ២០ឆ្នាំ រស់នៅក្នុង ឃុំជាមួយគ្នាដែលបានចាប់រំលោភទៅលើកូនស្រីរបស់គាត់មានអាយុ១៧ឆ្នាំកាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣០នាទីរសៀលនៅខាងក្រោយ ផ្ទះរបស់គាត់តែម្តង ។

លោក មួរ ឡាន អធិការរងនគរបាល ស្រុកសង្កែបានឲ្យដឹងថា ក្រោយពីបាន ទទួលពាក្យបណ្តឹងកាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោង៨និង៣០នាទីព្រឹករួចមកលោក ក៏បានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា ដើម្បីចុះឃាត់ខ្លួនយុវជនសង្ស័យខាងលើនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីនាំយកមក សាកសួរ ។

តាមចម្លើយរបស់ជនសង្ស័យបានរៀបរាប់ថា នៅមុនពេលកើតហេតុគឺខ្លួនមាន សភាពស្រវឹងស្រឿងៗទៅហើយ ដោយសារតែផ្ទះរបស់ខ្លួននៅជិតនឹងផ្ទះរបស់នារីរងគ្រោះ ហើយពេលនោះខ្លួនបានឃើញនាងស្លៀកសារុងចោមពុងអង្គុយបោកខោអាវនៅខាងក្រោយផ្ទះក្បែរមាត់ស្រះទឹក ទើបខ្លួនដើរទៅអង្គុយក្បែរហើយបានឱបថើបនាង។ តែពេលនោះនាងបានរើបម្រះ ទើបរូបគេដើរទៅផ្ទះវិញ។ រយៈពេលកន្លះ ម៉ោងក្រោយមករូបគេក៏បានទូរស័ព្ទទៅ នាង ហើយបានប្រាប់នាងថា ឲ្យដើរមក ក្បែរជង្រុកស្រូវមួយភ្លែតដែលមានគុម្ព ចេកច្រើនព្រោះខ្លួនចង់និយាយប្រាប់រឿងមួយ។ នៅពេលនាងដើរមកដល់កន្លែងណាត់ទាំងស្លៀកសារុងចោមពុងផងរូបគេក៏ចាប់នាងផ្តួលនៅក្បែរគុម្ពចេកធ្វើសកម្មភាពរំលោភរហូតបានសម្រេចទើបត្រឡប់ទៅផ្ទះវិញ។ ចំណែកនាងក៏បានទៅបោក ខោអាវជាធម្មតា តែក្រោយមកស្រាប់តែត្រូវ សមត្ថកិច្ចចុះទៅឃាត់ខ្លួនគេតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសង្កែ រៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ សហការី

ae se


ចែករំលែក៖