ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានពីសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង

ចែករំលែក៖

ក្រោយពេលដែលកូរ៉េខាងត្បូងបានធ្វើការសាកល្បងមីស៊ីលដែលអាច វាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើងដោយជោគជ័យ រួចមកកូរ៉េខាងជើង ក៏បានធ្វើការថ្កោលទោសដល់ប្រទេសនេះផងដែរ។

ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ថាកូរ៉េខាងជើងនឹងធ្វើការថ្កោលទោសចំពោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាភាគីមួយដែលបានផ្តួចផ្ដើម ឲ្យមានការផ្ទុះឡើងនូវភាពតានតឹង។

ស្របជាមួយនឹងការថ្កោលទោសចំពោះសហសមយុទ្ធរវាង អាមេរិក នឹងកូរ៉េខាងត្បូង ស្របពេលដែលភាពតានតឹងកំពុងកើនឡើង ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៧ទំព័រថា ប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែន មិនថានរណាជាអ្នកវាយប្រហារ ការពារទុកមុនទេ គឺសហរដ្ឋអាមេរិក ត្រូវតែជាអ្នកទទួលខុសត្រូវ ចំពោះការផ្ទុះសង្គ្រាមនោះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងបង្រួបបង្រួមជាតិ នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី៧ ខែមេសានេះ បានជំរុញសាជាថ្មី ទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវការគិតស្រមៃរបស់ខ្លួន ជាមួយនឹងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ខណៈក្រុងព្យុងយ៉ាង បន្ថែមវោហាសាស្រ្តនិយមសង្គ្រាមដោយកាលពីថ្ងៃពុធ កន្លងទៅនេះបានបាញ់ធ្វើតេស្ដមីស៊ីលផ្លោងម្ដងទៀត បង្កឲ្យមានការថ្កោលទោស យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ ។ ក្រសួងការបរទេស នៃប្រទេសផ្ដាច់ការ កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ នេះ បានចេញសេចក្ដីថ្កោលទោសមួយ ដោយបានអះអាងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវទាំងស្រុងសម្រាប់ការផ្ទុះសង្គ្រាមដែលអាចកើត មានឡើងនៅលើឧបទ្វីបកូរ៉េ គ្មានបញ្ហាសម្រាប់អ្នកណា ដែលបើកការវាយប្រហារមុន ក្នុងនោះក្រសួងបង្រួបបង្រួមជាតិ បានជំរុញឲ្យកូរ៉េខាងជើង បោះជំហានទៅលើផ្លូវ ឆ្ពោះទៅរកការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានធ្វើតេស្ដគ្រាប់មីស៊ីលផ្លោង ទៅកាន់សមុទ្រខាងកើត ប្រទេសរបស់ខ្លួន ដែលមានចម្ងាយ ៦០គីឡូម៉ែត្រ ក្នុងរយៈពេល ៩នាទី ហើយក្នុងនោះ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានរាយការណ៍ថា គ្រាប់មីស៊ីល ដែលប្រទេសមួយនេះ បានបាញ់នោះជា មីស៊ីលខ្នាតមធ្យម Scud ER និងបានរងការបរាជ័យ នៅពេលដែលមីស៊ីល ហោះចូលទៅក្នុងអាកាស ៕ ម៉ែវ សាធី

kimin


ចែករំលែក៖