ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម ប្រគល់ផ្ទះ២ខ្នងដល់គ្រួសារពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លោក បណ្ឌិត គន់ គីម បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២គ្រួសារ ។

គ្រួសារដែលទទួលបានផ្ទះពីលោក បណ្ឌិតគន់ គីម ទី១-ឈ្មោះ ឆុញ មុត ភេទ ប្រុស អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ ចែម ណាត រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុក អន្លង់វែង ទទួលបានផ្ទះមានទំហំ៤គុណ ៥ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី , ២- ឈ្មោះ ណេម ភាន់ ភេទប្រុស អាយុ៣០ឆ្នាំ មាន ប្រពន្ធឈ្មោះ សុខ ខុន អាយុ២៥ឆ្នាំ រស់ នៅភូមិកោះថ្មី ឃុំស្រុកអន្លង់វែង ទទួល បានផ្ទះមាន ទំហំ៤គុណ៥ម៉ែ្រត ធ្វើអំពីឈើ ប្រក់សង្ក័សី ។

ពិធីនេះមានប្រជាពលរដ្ឋចូលរួមទាំង២ភូមិបានសម្តែងការអបអរសាទរចំពោះគ្រួសារដែលទទួលបានផ្ទះហើយគ្រានោះ ពលរដ្ឋដែលបានចូលរួម១៧២នាក់ លោកជូនសារុង១ប៊ីចេងកន្លះគីឡូក្រាមផងដែរ ៕ សហការី

3

 


ចែករំលែក៖