ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិថៃថាត្រូវរ៉ូវគ្នាបាន២ដង តែនារីខ្មែរ ថាមិនដែលស្គាល់សោះ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ស្រ្តីជាបុគ្គលិកកាស៊ីណូ ម្នាក់ត្រូវបុរសម្នាក់ជាជនជាតិថៃដើរទៅគោះ ទ្វារបន្ទប់ជួលរបស់ខ្លួនទាំងព្រឹកព្រលឹម ដោយល្បួងថា យកនាឡិកា១ខ្សែទៅលក់ ជូននាងពាក់ លុះបើកទ្វារបន្ទប់ភ្លាមស្រាប់តែចូលទៅច្របាច់កគំរាមសម្លាប់រួចធ្វើ សកម្មភាពចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ ជួល ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។

អធិការនគរបាលស្រុកសាលាក្រៅ លោក ញ៉ឹក ថុល បានឱ្យដឹងថា នារីរង គ្រោះមានអាយុ៣៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅឃុំកើតហេតុខាងលើ។ ចំណែក ជនសង្ស័យជាជនជាតិថៃឈ្មោះ ចាន់ ឆានុនកាន់ថៈផន អាយ៣៩ឆ្នាំ រស់នៅ ស្រុកប៉ោងណាំរ៉ន ខេត្តចន្ទបុរី ប្រទេសថៃ។

នារីរងគ្រោះបានប្រាប់នគរបាលថា មុន ពេលកើតហេតុជនសង្ស័យបានប្រើល្បិចដោយទៅគោះទ្វារបន្ទប់នាងទាំងព្រឹក ព្រលឹមដោយប្រាប់ថា រូបគេមាននាឡិកាស្រស់ស្អាតមួយខ្សែចង់លក់ឱ្យនាងប្រើ ប្រាស់ក្នុងតម្លៃថោក។ ពេលនោះនាង ប្រាប់ថា អត់មានលុយទិញទ េហើយជន សង្ស័យចេះតែគោះទ្វារម្តងហើយម្តងទៀត រហូតដល់ទ្រាំមិនបានក៏បើកទ្វារមើល។ រំពេចនោះជនសង្ស័យបានស្ទុះមកចាប់ ច្របាច់កគំរាមសម្លាប់រួចធ្វើសកម្មភាព រំលោភទាំងកំរោលរហូតដល់បានសម្រេច ធ្វើឱ្យនាងមានរបួសធ្ងន់។ ក្រោយពេលកើត ហេតុភ្លាមៗនាងក៏ប្រញាប់ទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងកាច់ឱ្យឃាត់ខ្លួនយកទៅផ្តន្ទាទោសតែម្តង។

លោកអធិការស្រុកសាលាក្រៅបាន បញ្ជាក់ថា ជនសង្ស័យបានសារភាពថារូបគេធ្លាប់បានរួមភេទជាមួយស្រ្តីរងគ្រោះបាន២ដងរួចមកហើយដោយត្រូវរ៉ូវគ្នាទាំងសងខាង ហើយនាងអត់មានប្តឹងផ្តល់អ្វីនោះឡើយ។ ជនសង្ស័យបានបន្តថា នៅព្រឹកថ្ងៃ កើតហេតុដោយសារនាងអត់យល់ព្រម ហើយរូបគេបង្ខំចាប់រំលោភ ទើបធ្វើឱ្យនាងប្តឹងទៅនគរបាលឱ្យឃាត់ខ្លួនបែបនេះ។

ចំណែកនារីរងគ្រោះបានឱ្យដឹងថា រូបនាងបានមកធ្វើការនៅកាស៊ីណូខេត្តប៉ៃលិន អស់រយៈពេលជាច្រើនឆ្នាំមកហើយមិន ធ្លាប់ស្គាល់បុរសជនជាតិថៃម្នាក់ខាងលើនោះទេ ហើយក៏មិនធ្លាប់មានទំនាក់ទំនងស្នេហាអ្វីនឹងគ្នាពីមុនមកដែរ ដោយគ្រាន់តែឃើញរូបគេជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ ជួលរបស់នាងប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនឱ្យចាត់ការបន្ត។ ចំណែកនារីរង គ្រោះកំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនដើម្បីព្យាបាលមុខរបួស។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបង្ហើបឱ្យដឹងថា អាចពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនផងដែរ៕ ហេង នរិន្ទ្រ

12


ចែករំលែក៖