ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវ័យក្មេងកូរ៉េខាងជើងសាងប្រវត្តិសាស្រ្តនៅអ៊ីតាលី Serie A

ចែករំលែក៖

កីឡាករវ័យក្មេង Han Kwang-Song បានសាងប្រវត្តិសាស្រ្តថ្មីមួយ ដោយក្លាយទៅជាកីឡាករកូរ៉េខាងជើងដំបូងបំផុតស៊ុតបាល់ បញ្ចូលទីនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ។

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Han Kwang-Song របស់ក្លិប Cagliari បានស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួននៅពេលក្លិបCagliariប្រកួតចាញ់ក្រុមTorinoដោយលទ្ធផល3-2 នៅក្នុងទឹកដីរបស់ខ្លួន។

ក្នុងការប្រកួតនោះម្ចាស់ផ្ទះបាននាំមុខមុនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ M. Borriello ប៉ុន្តែក្រុមភ្ញៀវបានវាយបកចំនួន៣គ្រាប់វិញដោយកីឡាករ A. Ljajićនៅនាទីទី៣៣ កីឡាករ A. Belotti នៅនាទីទី៣៩ និងកីឡាករA. Acquahនៅនាទីទី៥៣។

ចំណែកកីឡាករKwang-Song Hanពុំបានជាប់ជម្រើសដំបូងឡើយ ហើយត្រូវបានប្តូរចូលលេងជំនួសកីឡាករM. Sau នៅនាទីទី៨១ ហើយអាចស៊ុតបញ្ចូលនៅនាទី៩៥ជិតចប់ការប្រកួតទៅហើយ។

កីឡាករKwang-Song Hanបានថ្លែងក្រោយការប្រកួតចប់ថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ចំពោះគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie A។ ខ្ញុំសូមអរគុណ ដល់មិត្តរួមក្រុមនិងគ្រូបង្វឹកដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹងនៅក្នុងក្លិប Cagliari” ៕ ដេវីត

 


ចែករំលែក៖