ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឬស្សីពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ៤៥គ្រួសារ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីឲ្យកាន់តែយល់ច្បាស់ពីសុវត្ថិភាព និង វិធានការការពារការឆ្លងជំងឺបក្សី ដល់អាជីវករ និង ប្រជាពលរដ្ឋយើងទាំងអស់គ្នា ក៏ដូចជាដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារផលិតផលមានដើមកំណើតពីសត្វបន្ថែមទៀតនោះ នាព្រឹក ថ្ងៃ10-4-2017 គណៈកម្មការផ្សារអូរឬស្សី បានបន្តសហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វរាជធានី និង ប្រធានបសុពេទ្យខណ្ឌ7មករា ចុះធ្វើការអប់រំណែនាំ ពីវិធានការការពារការឆ្លងជំងឺពីបក្សី ដល់អាជីវករលក់ដូរមាន់ទា និង បានយកសំណាកពីបក្សី មានលាមក ស្លេស ត្បាល់ពីបំពង់ខ្យល់ និង ក្លូអាក់មាន់ទារស់ យកទៅពិសោធន៍ ព្រមទាំងបានសហការជាមួយអង្គការFOAផលិតឯកសារវីដេអូ ពាក់ព័ន្ធការងារខាងលើ ផងដែរ ។

មន្រី្តគណៈកម្មការផ្សារអូរឬស្សីបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៥៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ ដូច្នេះ ដើម្បីពង្រឹងការងារមូលដ្ឋានឲ្យបានល្អ នារសៀល ថ្ងៃទី១០-4-2017 ក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា រួមជាមួយ ថ្នាក់ដឹកនាំសង្កាត់អូរឬស្សីទី2 បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានបានចំនួន45គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនាពេលខាងមុខ និង បានជូនគ្រឿងឧបភោគបរិភោគ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករមួយបាវទម្ងន់20kg ទឹកត្រី6ដប ទឹកស៊ីអ៊ីវ6ដប មីមួយកេស ព្រមទាំងជូនពរដល់ក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នាឲ្យទទួលបាននូវព្រះពុទ្ធពរទាំង4ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយឡែកក្រុមហ៊ុន លឹម ហេង ដែលបន្តសិទ្ធិវិនិយោគផ្សារអូរឬស្សី ពី ក្រុមហ៊ុន GCD បានបន្តធ្វើការជួសជុលកែលម្អបន្ថែមនៅទីតាំងវេរ៉ង់ដាជាន់ទី1 ផ្នែកខាងត្បូង និង រៀបចំជួសជុលលាបថ្នាំតាមជញ្ជាំងបន្ថែមផងដែរ ៕ ស រស្មី


ចែករំលែក៖