ព័ត៌មានទាន់ហេតុការណ៍៖

សួរស៊ីបាយហើយឬនៅម្តងហើយម្តងទៀត ជនរងគ្រោះឆ្លើយថាស៊ីហើយដដែល ខឹងពេកទាញកាំបិតកាប់របួស

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ព្រែកទម្លាប់ឃាត់ខ្លួន រួមជាមួយកាំបិតចែតមួយដើម ខណៈប្រើ ហិង្សាទៅលើអ្នកស្គាល់គ្នាម្នាក់ទៀតបណ្តាលឲ្យរងរបួស ខណៈដែលបុរសម្នាក់នេះសួរទៅបុរសរងគ្រោះម្តងហើយម្តងទៀតថា ហ្អែង!ស៊ីបាយឬនៅ? ឯជនរងគ្រោះក៏ ឆ្លើយដដែលជាដដែលវិញថា ថ្មើនេះហើយអាណាមិនទាន់ស៊ីបាយ ?

អំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៧នៅចំណុច:ក្បាលសាឡាងក្នុងភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើក ដែក ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះហ៊ង ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំបច្ចុប្បន្ន ភូមិព្រែកសំរោងឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល (រងរបួសត្រង់ចន្លោះម្រាមមេដៃនិងចង្អុលដៃ.នៅដៃខាងឆ្វេងដាច់រយះប្រវែងប្រហែល៦សង្ទីម៉ែត្រទាំងខាងបាតដៃនិងខ្នងដៃ)។ រីឯជនសង្សយ័ ឈ្មោះបូ ថុនា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាលត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ បានដើរឡើងពីស្រឡាងមកថ្លឹងត្រីនៅលើផ្លូវហើយពេលថ្លឹងត្រីរួចក៍បាន ចុះទៅកន្លែងទូកត្រីវិញ។ លុះដើចុះបានបន្តិចស្រាប់តែជនសង្សយ័ខាងលើ ស្រែកសួរថា ហ្អែងស៊ីបាយឬនៅ ?ភ្លាមនោះជនរងគ្រោះបានឆ្លើយថា ថ្មើនេះហើយអាណាមិនទាន់ស៊ីបាយ! បន្ទាប់មក ជនសង្សយ័នៅតែសួរដដែលៗពីរទៅបីដង.ហើយជនរងគ្រោះក៍នៅតែឆ្លើយដដែលៗពីរ បីដងដែរ។ ភ្លាមនោះជនរងគ្រោះបានងាកមកខាងស្តាំដៃខ្លួនក៍ស្រាប់តែឃើញជនសង្សយ័យាកាំបិតចែតកាប់ខ្លួន តែត្រូវជនរងគ្រោះចាប់ប្រអប់ដៃកាន់កាំបិតចែតជាប់ ធ្វើឲ្យជនសង្សយ័ខំរើបម្រះកន្រ្តាក់កាំបិតចេ ញពីដៃជនរងគ្រោះបណ្តាលឲ្យដាច់រយះដៃតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថាពេលឃើញដូច្នេះ ជនសង្សយ័ក៍បោះកាំបិតចោលរួច រត់គេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងជូនទៅមន្ទីរ ពេទ្យដើម្បីព្យាបាលរបួស រីឯជនសង្សយ័ត្រូវបានសមត្ថកិច្ចនគរប៉ុស្តិរដ្ឋបាល ព្រែកទន្លាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានដើម្បីចាត់ ការតាមនីតិវិធី ៕ សណ្តោស


ចែករំលែក៖