កម្មវិធី Runtasty កំពុងមានភាពទាក់ទាញពីសំណាក់អ្នក់ស្រលាញ់ចង់បានសុខភាពល្អ ដែលបានបង្ហាញវីដេអូមុខម្ហូបថ្មីៗ ហើយទទួលបានប្រជាប្រិយភាពផងដែរ។ ក្លីបវីដេអូចំអិនម្ហូប របស់ Tasty and Delish កំពុងទទួលការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាក្នុងបណ្ដាញ facebook ថ្មីៗនេះ ហើយក៏មានក្លីបផ្សេងទៀតនឹងមកបន្តបន្ទាប់គ្នា។ Runtasty បានបញ្ចូល YouTube channel របស់ខ្លួន ជាមួយ វីដេអូជាច្រើនទៀត ដែលបញ្ចូលក្នុងកម្មវិធីទូរសព្ទ័ថ្មី ។
ការរស់នៅមានផាសុខភាពជាមួយនឹងការបរិភោគត្រឹមត្រូវ នោះវាសំខាន់ដូចដែលយើងធ្វើលំហាត់ប្រាណ ដើម្បីចង់បាននូវរាងស្អាត និង មានសុខភាពល្អ។ អ្នកឯកទេសខាងចំនីអាហារបានយល់ស្របថា រូបមន្តទាំងនេះធ្វើអោយសុខភាពល្អ ងាយស្រួលក្នុងចំអិន លឿន មានរស់ជាតិ និង មានគ្រឿងផ្សំតិចតួចបំផុត ។ វាមានអាហារ ចំនួន 23 ប្រភេទសម្រាប់តម្រូវការរបបអាហារជាច្រើន ដូចជា រូបមន្តអាហារសំរាប់អ្នកហូបបួស និង តមជាតិខ្លាញ់ ។ ការណែនាំវីដេអូបន្ថែម Runtasty នឹងមានវីដេអូប្រាប់ពីតិចនិកក្នុងការប្រើរបស់របរក្នុងផ្ទះបាយ ដែលបង្រៀនអ្នកអោយចេះគ្រប់គ្រងរាល់ការកាត់បន្លែ រៀបចំ ឬ ចំអិនសាច់អោយបានល្អត្រឹមត្រូវ។
Runtasty នឹងមានវិធីទុកនូវរូបមន្តដែលអ្នកចូលចិត្ត និង អត្ថប្រយោជន៍ដែលមានសារជាតិទ្រទ្រង់រាងកាយក្នុងចំនីអាហារ។ ឥឡូវនេះមិនចាំបាច់ត្រូវចាំរាល់វីដេអូទាំងអស់នេះទេ គ្រាន់តែបញ្ចូលកម្មវិធីនេះក្នុងទូរសព្ទ័អ្នកជាការស្រេច អាចបញ្ចូលបានទាំង iOS និង Android នោះអ្នកនឹងមានភាពងាយស្រួល ក្នុងការស្វែងរករូបមន្តមុខម្ហូបណាដែលអ្នកចង់ចំអិន និង ទទួលទានជាមួយគ្រឿងផ្សំដែលមិនប៉ះពាល់ដល់សុខភាព និង រាងកាយ ៕ ហេង លក្ខិណា