ព័ត៌មានទាន់ហេតុការណ៍៖

បទ “រាំស្តាយពស់វែក” របស់សុខដែន និង ចេនរ៉ូហ្វើ ទាក់ទាញការចាប់អារម្មណ៍ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងចេញបទចម្រៀង ដំបូង តារាសម្ដែងល្បីខាងក្បាច់គុណ លោកសុខ ដែន បានទាក់ទាញការចាប់ អារម្មណ៍ជាថ្មីជាមួយនឹងបទចម្រៀងថ្មី ដែលោកបានច្រៀងរូមជា មួយលោក ចេន រ៉ូហ្វើ។ បទ “រាំស្តាយពស់វែក” ដែលទើបនឹងចេញថ្មីៗនេះ ដែរត្រូវបាន គេរំពឹងដែរថា នឹងទទួលបានការគាំទ្រ ច្រើនពីទស្សនិកជន។

តារាសម្តែងនិងអ្នកដឹកនាំសម្ដែង រឿងនិងជាតារាសម្ដែងលោកសុខ ដែន និយាយថា តាមការពិតលោកបានដឹង ពីសមត្ថភាពរបស់ខ្លួនថា មានសម្លេង ច្រៀងក្នុងកម្រិតណា ប៉ុន្តែដើម្បីបំពេញ សេចក្ដីត្រូវការក្នុងទីផ្សារសិល្បៈដែលចាំបាច់តម្រូវឲ្យអ្នកសិល្បៈចេះច្រើនជំនាញ ពង្រីកទីផ្សាររបស់ខ្លួនលោកបានចាប់ផ្ដើម ថតបទចម្រៀងមានទាំងបទមនោសញ្ចេត នា និងញាក់កន្ត្រាក់អារម្មណ៍ដោយបានចាប់ដៃគូជាមួយតារាចម្រៀងOriginal Song និងក៏មានបទផ្ទាល់ខ្លួននោះដែរ។ លោក បន្តថា ឱកាសនៅក្នុងការជ្រៀតចូលក្នុង ទីផ្សារចម្រៀង ហាក់បីដូចជាមានច្រើន សម្រាប់រូបលោក ក្នុងនោះលោកត្រូវបាន គេទាក់ទង ឲ្យច្រៀងតាមឆាកតន្រ្តីតូចធំ នានា និងតាមរយៈស្ថានីយទូរទស្សន៍ ទៀតផង។ការបង្ហាញវត្តមានជាមួយតារា ចម្រៀង Original Song នេះ គឺមានបទ ជាចង្វាក់ញាក់ មានចំណងជើងថា “រាំ ស្តាយពស់វែក” ជាសំនៀងរួមគ្នាបទ “សុំ យកប្រពន្ធធម៌” ជួបស្នេហ៍ក្នុងក្លឹបរាត្រី” និងកំពុងត្រៀមចេញបទ “មនុស្សអាក្រក់” មួយបទទៀត។

តារាសម្ដែងក្បាច់គុណ សុខ ដែន បានបង្ហាញក្ដីរំពឹងថា បទចម្រៀងរបស់ លោក នឹងទទួលបានការគាំទ្រពីសំណាក់ មហាជន ដូចទៅនឹងអាជីពសម្ដែងរបស់ ខ្លួនដែរ ព្រោះផ្អែកទៅលើការបង្ហោះក្នុង បណ្ដាញសង្គមនិងYou Tube គឺមានអ្នក ចូលទស្សនាច្រើន និងមានអ្នកចង់ឲ្យ លោកថតបទចម្រៀងឲ្យបានច្រើនទៀង ផង៕ វឌ្ឍនា


ចែករំលែក៖