ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តស្វាយរៀងរយៈពេល៣ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីមានមនុស្សស្លាប់២នាក់ និង១៤នាក់របួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ បានស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តស្វាយរៀងក្នុងរយៈពេល៣ថ្ងៃ ។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មន្ត្រីការិយាល័យនគរបាលចរាចរណ៍សណ្ដាប់ធ្នាប់ខត្ត បានឲ្យដឹងថា អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ គ្រោះថ្នាក់កើតឡើងធ្វើឲ្យមនុស្សរងគ្រោះសរុប១៦នាក់ ក្នុងនោះបាត់បង់ជីវិត២នាក់។

ប្រភពបន្តថា មធ្យោបាយខូចខាតសរុបចំនួន១៧គ្រឿង ម៉ូតូ៥គ្រឿង រថយន្តតូច៦គ្រឿង ។ មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្បឿនលឿន២ករណី បើកបរស្រវឹង១ករណី មិនប្រកាន់ស្តាំ ១ករណី បត់ឆ្វេង២ករណី ។ ចំណែកក្រុង ស្រុកដែលកើតគ្រោះថ្នាក់ចរាចរណ៍នោះរួមមាន៖ ក្រុងស្វាយរៀង២លើក ក្រុងបាវិត១លើក ស្រុកស្វាយទាប១លើក ស្រុក ស្វាយជ្រំ១លើក និងស្រុករមាសហែក១លើក ៕ យឹម សុថាន


ចែករំលែក៖