ព័ត៌មានទាន់ហេតុការណ៍៖

ចាប់យុវជនម្នាក់ជាប់ចោទរំលោភក្មេងស្រី អាយុ១៦ឆ្នាំ

ចែករំលែក៖

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ ក្មេងស្រីរងងគ្រោះពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅ ផ្ទះរបស់ឈ្មោះ ឌី ចាន់ ក្នុងឃុំមេសប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ។

ក្មេងស្រីរងគ្រោះមានអាយុ១៦ឆ្នាំ រស់ នៅឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្តឹងចោទប្រកាន់ជនសង្ស័យឈ្មោះ ភា ប៊ុនធឿន អាយុ២៣ឆ្នាំ រស់នៅភូមិព្រែក ចំប៉ា ឃុំមេសប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែងថាបានចាប់រំលោភសេពសន្ថវៈរូបនាងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះឈ្មោះ ឌី ចាន់ ក្នុងឃុំមេសប្រចណ្ឌ ស្រុកពារាំង។

បន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យបានឆ្លេីយថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យ បណ្តឹងរបស់ក្មេងស្រីរងគ្រោះប្រាកដមែន។ សមត្ថកិច្ចបានបន្តស្រាវជ្រាវដើម្បីរកមូលហេតុថា តើនេះជារឿងត្រូវរ៉ូវគ្នាឬក៏ជាការចាប់រំលោភដោយបង្ខំ? ដើម្បីឱ្យមានយុត្តិ ធម៌ដល់ភាគីទាំងសងខាង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេសប្រចណ្ឌដេីម្បីបំពេញសំណុំរឿងតាមនីតិ វិធី ៕ ហេង នរិន្ទ្រ


ចែករំលែក៖