ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់បន្ទាប់ពីទាញដំបង ឫស្សីវាយទៅលើបងថ្លៃប្រុសរហូតដល់ស្លាប់ដោយខឹងបងថ្លៃពូកែសួររឿងក្បាច់ រួមភេទ។ ករណីនេះបានកើតឡើងនៅក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែកាលពី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យ ឈ្មោះម៉ៃ ម៉ាច អាយុ៥៥ឆ្នាំ រីឯបុរសរង គ្រោះឈ្មោះ ចាន់ មុត អាយុ៧០ឆ្នាំ មាន ផ្ទះនៅក្បែរគ្នាក្នុងភូមិ-ឃុំកើតហេតុខាង លើ(ទាំង២នាក់ត្រូវជាសាច់ថ្លៃនឹងគ្នា)។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹង ហើយបានដើរទៅនិយាយពីរឿងរួមភេទ ដដែលៗឌឺដងឱ្យប្អូនថ្លៃស្រី (ស្ត្រីសង្ស័យ) រហូតស្ត្រីរូបនេះទ្រាំមិនបានក៏ស្ទុះវឹងទាញដំបងឫស្សីវាយចំកញ្ចឹង.កបណ្ដាលឲ្យដួល ប្រកាច់ស្លាប់ភ្លាមៗនៅក្រោមផ្ទះតែម្ដង ហើយស្ត្រីរូបនេះមិនរត់គេចខ្លួនទេ ។
បើតាមសាក្សីបានឲ្យដឹងថា ដំបូងជន រងគ្រោះអង្គុយផឹកស្រាជាមួយប្អូនប្រុស ដែលជាប្ដីរបស់ស្ត្រីសង្ស័យនៅខាងក្រោមផ្ទះ។ បន្តិចក្រោយមកប្ដីស្ត្រីនេះក៏ងើបទៅមើលគោដែលចងនៅខាងក្រោយផ្ទះ។ ប្រភពបន្តថា នៅពេលនោះជនរងគ្រោះ បាននិយាយសួរនាំប្អូនថ្លៃស្រីពីរឿងក្បាច់ រួមភេទជាមួយប្ដីទើបធ្វើឲ្យប្អូនថ្លៃផ្ទុះកំហឹងស្ទុះទៅទាញដំបងឫស្សីវាយចំកញ្ចឹង.ក១ ដំបងប្រកាច់ស្ដូក ហើយថែម២ដំបងលើក្ដោងច្រមុះទៀតបណ្តាលឲ្យស្លាប់តែម្តង។ លុះប្អូនប្រុសត្រឡប់មកពីមើលគោវិញ ឃើញបងប្រុសត្រូវប្រពន្ធខ្លួនវាយស្លាប់ បាត់ទៅហើយ ។
ស្នងការរងខេត្តលោក ជេត វណ្ណនី បាន ឲ្យដឹងថា ករណីមនុស្សឃាតដោយចេតនា ដែលកើតឡើងដោយសារតែប៉ះទង្កិចពាក្យ សម្តីរវាងបងថ្លៃនឹងប្អូនថ្លៃ ហើយជនដៃដល់ មិនបានរត់គេចខ្លួនទេក្រោយពីវាយសម្លាប់ មនុស្សក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់ ៕ សហការី