ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង មន្ដ្រីជាន់ខ្ពស់ ក្រសួងការងារ ជាច្រើនទៀងត បានទៅទស្សនកិច្ច សិក្សាស្វែងយល់ពីរបៀបរបប ដឹកនាំ ការងារ និងស្វែងយល់ពីសង្វាក់ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៏ នៅប្រទេសម៉ាឡេស៊ី រយៈពេល ៥ថ្ងៃ ថ្ងៃទី១៩ ដល់២៣ មេសា ឆ្នាំ ២០១៧ ។ ក្នុងឱកាសដំណើ ទស្សនកិច្ចនោះ លោក អូស្មាន ហាស្សាន់ ក៏បានជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយ លោក មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការសម្ព័ន្ធពិភព ឥស្លាម នៅទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី។
លោកបានជម្រាបអំពីការរស់នៅរបស់សាសនិកឥស្លាមនៅកម្ពុជាប្រកបដោយ សុខដុមរមនា និងទទួលបានសុខ សន្តិភាពពេលលេញ ខាងសេរីភាពជំនឿសាសនា និងមិនប្រកាន់ពូជសាសន៍ សាសនា ឬពណ៍សម្បុរឡើយ និងបានជួយទ្រទ្រង់ដល់សហគមឥស្លាម ដូចជាការអនុញ្ញាតសិស្ស និស្សិតស្រ្តីឥស្លាមបានទទូលក្រមារនៅក្នុងគ្រិះស្ថានអប់រំនានា និងធ្វើលិខិតឆ្លងដែន និងឯកសារផ្សេងៗ ផ្តល់ក្របខណ្ឌគ្រូខ្មែរឥស្លាម ចំនួន១៥០០នាក់ និងគ្រូជាប់កិច្ចសន្យា និងសមិទ្ធិផលនានាជាច្រើនទៀត ។
លោក មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានបញ្ជាក់ថា ៖ ក្នុងនាមលោកតំណាងឲ្យរដ្ឋាភិបាលម៉ាឡេស៊ី លោកសូម គាំទ្រជានិច្ច ចំពោះការដឹកនាំ របស់រាជរដ្ឋាភិ បាលកម្ពុជា និងបានកើតសរសើរសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើឲ្យមានសុខដុមរមនីកម្ម រស់នៅក្រោមដំបូលសន្តិភាពហើយ ។ កម្ពុជាជាប្រទេសគំរូមួយសម្រាប់ប្រទេសអាស៊ាន ក៏ដូចប្រទេសដ៍ទៃទៀតគួរយកតម្រាប់តាម ។ លោកអគ្គលេខាធិការ នឹងសន្យាថា លោកនិងដឹកនាំ អ្នកពាណិជ្ជកម្ម អ្នកវិយោគទុនម៉ាឡេស៊ី ជាច្រើនទៀត ទៅទស្សនកិច្ច មកកាន់កម្ពុជាក្នុងពេលវេលាដ៏សមស្របណាមួយនៅពេលខាងមុខនេះ ។
លោកមហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការសម្ព័ន្ធពិភពឥស្លាម រួមជាមួយ និងមន្ដ្រីជាន់ខ្ពស់ កម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ក៏ បានបន្ដដំណើរចូលជួប នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី ដើម្បីពិភាក្សា ការងារ ក្នុងគោលបំណង រួមគ្នា ៣ប្រទេស កម្ពុជា ម៉ាឡេស៊ី និងអារ៉ាបីសាអូឌីត ចង់បង្កើតមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិព្រះចៅសាល់ម៉ានដែលមានស្នាក់ការនៅទីក្រុងកូឡាឡាំពួរ ដែលប្រទេស អារ៉ាបីសាអូឌីត និងម៉ាឡេស៊ី បានចុះអនុសារណៈ ជាមួយគ្នា កំឡុងពេលទស្សកិច្ចផ្លូវរដ្ឋរបស់ព្រះចៅសាល់ម៉ាន មកកាន់ម៉ាឡេស៊ី កាលពីប៉ុន្មានខែមុន។ កំឡុងពេលទស្សកិច្ច លោកមហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការសម្ព័ន្ធពិភពឥស្លាម បានជួបសម្តែងការ គួរសម និងពិភាក្សាការងារ ជាមួយ នាយក រដ្ឋមន្រ្តី ម៉ាឡេស៊ី ម្ដង់រួចមកហើយនោះ ។
លោកមហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បាន បញ្ជាក់ថា ៖ មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិព្រះចៅសាល់ម៉ាននេះ បង្កើតឡើងក្នុងគោលបំណង ប្រឆាំងនឹងភាពជ្រុលនិយម គាស់រ ម្លើង ប្រភពភារវកម្ម ផ្សព្វផ្សាយ តម្លៃដ៏ល្អផូរផង់របស់ឥស្លាម និងការប្រកាន់ និយមកណ្តាល ដោយសហការជាមួយមជ្ឈមណ្ឌលប្រឆាំងមនោគមវិជ្ជានៃក្រសួងការពារ និងសន្តិសុខអារ៉ាបីសាអូឌីត និងមជ្ឈមណ្ឌលសន្តិសុខ និងការពារជាតិ នៃក្រសួងការពារម៉ាឡេស៊ី និងសាកលវិទ្យាល័យវិទ្យាសាស្ត្រឥស្លាមម៉ាឡេស៊ី និងសម្ព័ន្ធពិភពឥស្លាម។
សូមបញ្ជាក់ថា ៖ សម្ព័ន្ធពិភពឥស្លាមជាអង្គការមួយដែលទទួលស្គាល់ដោយ អង្គការសហប្រជាជាតិ(UN) អង្គការសហប្រតិបត្តិការឥស្លាម (OIC)និងអង្គការដ៍ទៃទៀត ដែលមាន57ប្រទេសឥស្លាមចូលរួមនិងមានផ្នែកជាច្រើនទៀត។ គួរម្លឹកផងដែរ នៅឆ្នាំ២០១៥ សម្ព័ន្ធពិភពឥស្លាម ដឹកនាំដោយលោក អតីតអគ្គលេខាធិការអាប់ឌុលឡោះ អាល់តួរគី បានរៀបចំសិក្ខាសាលាចំនួន៥ថ្ងៃ នៅទីក្រុងភ្នំពេញ ក្រោមអធិបតី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីឥស្លាម និងសារ សន្តិភាព និងការអត់អោន៕ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច