ព័ត៌មានទាន់ហេតុការណ៍៖

ប្តីក្រោយប្រចណ្ឌប្រពន្ធជាមួយប្តីមុនកាប់៧ពូថៅរួចរត់ទៅចងកសម្លាប់ខ្លួននៅក្រោយផ្ទះចម្ងាយ៣០០ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ភ្លើងប្រចណ្ឌបានជំរុញ ឲ្យបុរសម្នាក់យកពូថៅកាប់ប្រពន្ធបណ្តាល ឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោងប្រហែល២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ អូរកាប់មាន់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានឲ្យ ដឹងថា បុរសជាប្តីដែលកាប់ប្រពន្ធឈ្មោះ សំ ឌុម អាយុ៧០ឆ្នាំ។ រីឯស្ត្រីរងគ្រោះ ឈ្មោះ ជិន គីម អាយុ៥៣ឆ្នាំ អ្នកទាំង២ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

ស្ត្រីរងគ្រោះនៅក្នុងមន្ទីរពេទ្យបាន និយាយថា ប្តីបានយកពូថៅកាប់រូបគាត់ នៅពេលកំពុងដេកលើផ្ទះដោយមិនដឹងខ្លួន ក្នុងគោលបំណងសម្លាប់។ ប៉ុន្តែពេលនោះ បានកូនប្រុសពៅឈ្មោះ ស៊ី ថុល អាយុ ១៨ឆ្នាំ ឃើញហេតុការណ៍ក៏ស្ទុះងើបពី កន្ទេលមកច្រានឪពុកចេញមិនឲ្យកាប់បន្ត ហើយត្រូវបានកូនៗដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងនាំបន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម ។

ស្ត្រីរងគ្រោះបានរៀបរាប់ថា មូលហេតុដែលប្តីរបស់គាត់កាប់នេះសង្ស័យផ្តើម ចេញពីភ្លើងប្រចណ្ឌ ព្រោះកាលពីអំឡុងថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលដែលគាត់បានរៀបការកូនប្រុសឈ្មោះ ផាន់ សុភ័ក្រ ជាកូនដើមបានហៅប្តីដើមឲ្យមក ចូលរួមជាភ្ញៀវ។ លុះពេលដែលប្តីក្រោយ ឈ្មោះឌុម បានឃើញប្តីដើមបែរជាខឹង និង ជេរប្រមាថគាត់ទៀតផង។ ចាប់តាំង ក្រោយពីការកូនប្តីមុនមកប្តីក្រោយនេះចេះតែរករឿងរាល់ថ្ងៃ សូម្បីតែគាត់ចង់ចុះដីនៅពេលយប់ក៏មិនបានដែរទើបនៅយប់កើតហេតុប្តីក្រោយរូបនេះក៏កាប់រូបគាត់ត្រូវ ៧ពូថៅបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានឲ្យ បញ្ជាក់ថា ប្តីរបស់ស្ត្រីរងគ្រោះក្រោយពី កាប់ប្រពន្ធត្រូវជាច្រើនពូថៅហើយសង្ស័យនឹកស្មានតែប្រពន្ធស្លាប់ក៏រត់ទៅចងកធ្វើ អត្តឃាតនៅលើដើមស្វាយចន្ទីស្លាប់តែ ម្តង៕ សហការី


ចែករំលែក៖