ព័ត៌មានទាន់ហេតុការណ៍៖

យុវជននិងយុវនារីស្ម័គ្រចិត្តរៀបការដើម្បីរកថវិកាកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យុវជនយុវនារី ស្ម័គ្រចិត្តបានរៀបការ១យប់២គូដើម្បី រកលុយកសាងវត្ត នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅវត្តកោះកេតអូរប្រាសាទ ស្ថិតនៅភូមិ-ឃុំអូរប្រាសាទ ស្រុកមង្គល បុរី ។

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅវត្តអូរប្រាសាទគេសង្កេតឃើញរាល់យប់ ក្រៅ ពីលេងល្បែងប្រជាប្រិយនៅមានយុវ ជនយុវនារីបានស្ម័គ្រចិត្តរៀបការដើម្បីរកថវិកា កសាងវត្តក្នុងមួយយប់រៀបការ២គូ ។

ពិធីរៀបការរកថវិកាជួយកសាងវត្តនេះព្រះគ្រូចៅអធិការគឺជាអ្នកផ្តួចផ្តើមរួមជាមួយ គណៈកម្មការ និងអាចារ្យវត្ត ។ ពិធីរៀបការនេះគឺមានការយល់ព្រមពីឪពុកម្តាយនិងសាមីខ្លួនដែលរៀបការរកថវិកាកសាង វត្តនេះ គឺរៀបចំមានមហាការ និងក្រុមភ្លេង ការ និងមានរៀបជាគូនិងអ្នកកំដរយុវជន និងយុវនារីចំនួន២គូដូចគ្នាដោយស្លៀក ពាក់របៀបការមានពិធីកាត់សក់បង្កក់សិរីហើយចងដៃដែលបងប្អូនទៅមើលនាំគ្នា ចងដៃនៅលើវេទិកាហើយនៅពេលបាន ថវិកាប្រគល់ឲ្យទៅក្រុមគណៈកម្មការ សម្រាប់ប្រើប្រាស់និងកសាងវត្ត ។

ព្រះគ្រូព្រះនាម ណម យ៉ា ចៅអធិការ វត្តកោះកេតអូរប្រាសាទបានមានថេរដីកាថា វត្តអូរប្រាសាទក្រៅពីលេងល្បែរប្រជាប្រិយ គឺមានយុវជន និងយុវនារីស្ម័គ្រចិត្តរៀបការរកថវិកាកសាងវត្ត តែជូនជារង្វាន់សម្រាប់យុវជននិងយុវនារីដែលស្ម័គ្រចិត្តរៀបការជូននូវថវិកា១គូ២០ម៉ឺនរៀលផងដែរ ។

ព្រះគ្រូចៅអធិការមានថេរដីកាថ្លែង អំណរគុណចំពោះយុវជននិងយុវនារីនិង ឪពុកម្តាយដែលឲ្យកូនចៅរៀបការថ្ងៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីរក ថវិកា កសាងវត្ត ហើយកម្មវិធីនេះវត្តកោះកេតអូរប្រាសាទបានរៀបចំជារៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររកទាំងថវិកា និងលេងល្បែងកម្សាន្តក្នុងវត្តផងដែរ ៕ សហការី


ចែករំលែក៖