ខេត្តព្រៃវែង ៖ កាស៊ីណូថ្មីដែលទើបបើកដំណើរការអបអរសាទរឆ្នាំថ្មី ដែលពុំមាន ស្លាកយីហោ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីស្រុកពាមជរ ត្រូវប្រជា ពលរដ្ឋថា ពុំមានច្បាប់ត្រឹមត្រូវ ។ ក្រុម អ្នកភូមិអះអាងថា កាស៊ីណូមួយនេះ ស្ថិត នៅជិតនឹងច្រកអន្តរជាតិកោះរកា ស្ថិតក្នុង ឃុំកោះរកា ស្រុកពាមជរ ដោយគេឃើញ ជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរ ចូលមកលេងនៅទីនោះស្ទើរតែរាល់ថ្ងៃ ។
បើតាមសេចក្ដីរាយការណ៍ថា ជនជាតិ វៀតណាមដែលចូលមកលេងល្បែងទាំង នោះ ភាគច្រើនពួកគេចូលតាមផ្លូវក្រោយ គឺមិនចូលតាមច្រកទ្វារដែលមានបារ៉ាសទេគឺដើម្បីវាងសមត្ថកិច្ចខាងវៀតណាម ។ តែមានការត្រូវដងត្រូវផ្លែនាមួយសមត្ថ កិច្ចខាងខ្មែរព្រោះថាចូលមកតាមផ្លូវក្បែរ នឹងរបងប៉ុស្តិ៍អន្តោប្រវេសន៍ខាងខ្មែរ រួចពួកគេក៏បន្តចូលមកលេងល្បែងក្នុងកាស៊ីណូតែម្ដង ។
លោក ឡុង ថាត អភិបាលរងខេត្តព្រៃ វែងបានថ្លែងថា រឿងកាស៊ីណូនោះមាន ច្បាប់ ឬអត់លោកមិនដឹងទេ គឺសួរលោក ស្នងការនគរបាលខេត្តទៅ ។ ចំណែក លោកឧត្ដមសេនីយ៍ទោ ស្រេង ជាស្នង ការខេត្តព្រៃវែងបានឲ្យដឹងថា ចំពោះកាស៊ី ណូថ្មីមួយនេះមានច្បាប់ឬអត់នោះលោក មិនច្បាស់ទេ ឃើញតែមានសំណើទៅលើ ឯរឿងអាជ្ញាប័ណ្ណលោកមិនដែលឃើញ ឡើយ ។
ដោយឡែកករណីជនអន្តោប្រវេសន៍វៀតណាមចូលមកលេងដោយគ្មានលិខិតស្នាមវិញ លោក ឈុន សុវណ្ណ នាយរង អន្តោប្រវេសន៍ច្រកកោះរកាបានទទួលស្គាល់ថា ពិតជាមានករណីជនអន្តោប្រវេសន៍វៀតណាមចូលមកលេងល្បែងតាមផ្លូវវាង មែន ។ តែលោកបញ្ជាក់ថា ពួកនោះមិន ទៅឆ្ងាយឡើយគឺព្រឹកចូលហើយល្ងាច ចេញទៅវិញ ។
ជាមួយគ្នានេះលោកក៏ទទួលស្គាល់ដែរថា លោកជាអ្នកមើលខុសត្រូវនៅកាស៊ីណូនោះព្រោះលោកជាមន្ត្រីនៅទីនោះស្រាប់ ។ ក្រុមគ្រួសាររបស់លោកលក់ទឹកសុទ្ធ ឬ កន្សែងក្នុងកាស៊ីណូគ្រាន់បានប្រាក់ដោះស្រាយជីវភាព។ ចំណែកឯសន្តិសុខជាកូនក្មួយរបស់លោកដែរ ៕ ហេង នរិន្រ្ទ