ព័ត៌មានទាន់ហេតុការណ៍៖

រលំទៀនមកលើកម្រាលព្រំបង្កជាអណ្តាតភ្លើងឆាបឆេះព្រះវិហារវត្តសន្យំកុសលមួយប្រ៉ាវ

ចែករំលែក៖

ភ្នំពេញ : នៅវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយបានឆាបឆេះព្រះវិហារបន់ស្រន់ ស្ថិតក្នុងបរិវេណវត្តសន្សំកុសល ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយបំផ្លាញសម្ភារ និងគ្រឿងសក្ការបូជាមួយចំនួន ។

លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់ អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ករណីអគ្គិភ័យនេះ កើតឡើងដោយសារតែ រំលំទៀនមកលើកម្រាលព្រំ ក៏បង្កឲ្យកើតមានគ្រោះអគ្គិភ័យនេះតែម្ដង ។ តែទោះជាយ៉ាងណា ភ្លើងដែលឆេះនេះ បានរលត់ទៅវិញ ដោយសារតែ មានការជួយអន្ដរាគមន៍ពីសមត្ថកិច្ចអគ្គិភ័យទាន់ពេល ហើយបានប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ដោយបាញ់អស់ទាំង៣ឡាន ។

ក្នុងការឆាបឆេះនេះ មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ដោយបានបំផ្លាញសម្ភារមួយចំនួនដូចជា កម្រាលព្រំ ផ្ទាំងគំនូរ និងសម្ភារទីសក្ការបូជានៅក្នុងព្រះវិហារ មួយចំនួនទៀតតែប៉ុណ្ណោះ៕ តាឡឹម


ចែករំលែក៖