ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបំពានភ្លើងស្តុប ត្រូវម៉ូតូបុកបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់បីនាក់ ចំណែកឯម៉ូតូ និងរថយន្តរងកាខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង២៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៧ ត្រង់ចំណុចស្តុប ម៉ុង ឫទី្ធ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក គារ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AD 4216 ជិះគ្នាបីនាក់បើកបរក្នុងទិសដៅពីលិច ទៅកើតតាមបណ្តោយផ្លូវ សម្តេច ជា ស៊ីម ចំណែកឯម៉ូតូមួយគ្រឿងទៀតម៉ាក ឌូក ពណ៌ខ្មៅលាយ ទឹកក្រូចពាក់ស្លាកលេខ ភ្នំពេញ 1FI 0902 ជិះដោយបុរសបីនាក់ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ ហាណូយ ខណៈមកដល់ ត្រង់ចំណុចកើតហេតុដោយសារតែរថយន្តបានបើកបំពានភ្លលងស្តុប ចំណែកឯម៉ូតូបើក បរក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំ រីឯរថយន្តរងកាខូចខាតត្រង់កង់ និងចំហៀងខាងឆ្វេងផ្នែកខាងមុខ ចំណែកឯម៉ូតូខ្ទាតចេញទៅខាង និង រងការខូចខាតខ្ទិចស្ទើរទាំងស្រុង មើលលែងចង់យល់ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ទាំងបីនាក់ ភ្លាមនោះខាងម្ចាស់រថយន្ត ក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់ឯកជន ហុង ហាក់ និងរថយន្តសង្គ្រោះបន្ទាន់ ឯកជន រស្មី ហើយបានដឹកជនរងគ្រោះទាំងបីនាក់ទៅព្យាបាលនៅឯគ្លីនិកឯកជន ចំណែកឯម្ចាស់រថយន្តបង្កបានឡើងជិះ រថយន្តមួយគ្រឿងទៀតចេញទៅបាត់។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌសហការជាមួយចរាចរណក្រុងបានវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក្ នៅឯការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ តុង សីហា