ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋានឃើញជនសង្ស័យ២នាក់ឃាត់សួរនាំ និងឆែកឆេរឃើញថ្នាំញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខក្លឹប មីតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ២នាក់ ទី១មានឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២ឈ្មោះ ទូច វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទាំង២នាក់ ស្នាក់នៅបន្ទប់ជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា​ ការឃាត់ខ្លួនខាងលើដកហូតវត្ថុតាងចាប់យកម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖