ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរខាត់ស្បែកជើងមិនសូវកាក់កបលក់ ថ្នាំញៀនបន្ថែមត្រូវចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសម្នាក់មានមុខ របរខាត់ស្បែកជើង តែប្រហែលមិនសូវ កាក់កបបានលក់ថ្នាំញៀនបន្ថែមត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនសហការជាមួយនគរបាលក្រុង ព្រះសីហនុឃាត់ខ្លួនបញ្ជូនទៅតុលាការ។

ករណីឃាត់ជនលក់ថ្នាំញៀនខាងលើ នេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ២ សង្កាត់ លេខ២ ក្រុង-ខេត្តព្រះសីហនុ​។

មន្ត្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនឈ្មោះ ហម សាន អាយុ២៧ឆ្នាំ មាន ស្រុកកំណើតនៅភូមិស្ងួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដនៅ ក្នុងខេត្តព្រះសីហនុ ។

មន្ត្រីដដែលបញ្ជាក់ថា ជាមួយនឹងការ ឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថ កិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេ តាមីន(ម៉ាកទឹកកក)ចំនួន២០កញ្ចប់ និង ទូរស័ព្ទដៃ១គ្រឿង ហើយក្រោយពីឃាត់ ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ៕ ឆ្លាមសមុទ្រ


ចែករំលែក៖